ខេត្ដកំពង់ស្ពឺ : មកដល់ពេលនេះទឹកកំពុងហូរកាត់ភូមិ នៅលើផ្លូវជាតិលេខ៣ ប្រវែងប្រហែល៥០០ម៉ែត្រ កំពស់កន្លះម៉ែត្រ ត្រង់គីឡូម៉ែត្រលេខ៤៧ ដល់គីឡូម៉ែត្រលេខ៤៨ លោកអភិបាលស្រុកគងពិសីបានឱ្យដឹងថា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះមានជំនន់ទឹកភ្លៀងកំពុងជនលិចកំណាត់ផ្លូវជាតិលេខ៣ ប្រម៉ាណជិត១គីឡូម៉ែត្រ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់រថយន្តធន់ធំមួយចំនួន ហើយប្រជាពលរដ្ឋចំនួន៥ឃុំក្នុងស្រុកគងពិសី រងផលប៉ះពាល់ ដោយឡែកតែឃុំរងផលប៉ះពាល់ធ្ងន់ជាងគេគឺស្នុំក្រពើ ដែលត្រូវជួយសង្គ្រោះ។
លោកអភិបាលស្រុកគងពិសី បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣រងការលិចលងខាងមន្ទីរកំពុងស្នើសុំឲ្យផ្អាកជាបណ្តោះអាសន្នតែដោយស្ថានភាពទឹកលិចតែមួយចំហៀងផ្លូវខាងខេត្តកំពង់ស្ពឺ មិនបានលិចខាងខេត្តតាកែវ ទើបអាជ្ញាធរអនុញ្ញាតឲ្យរថយន្តតូចៗធ្វើដំណើរជាបណ្តោះអាសន្នរង់ចាំ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ជាមុនសិន ។
ដោយមានបទបញ្ជាពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កម្លាំងចម្រុះបានចុះសហការបន្ទាន់ជាមួយ គណៈបញ្ជាការឯកភាព ស្រុកគងពិសី ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ក្នុងជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ ដោយឡែកតែឃុំស្នំក្រពើ បានប្រើប្រាស់កម្លាំងចុះដល់លំនៅដ្ឋានតែម្តង៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

