ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាំង សុីណាលីដូ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរបង្ហាត់ចម្រៀងសិល្បៈ បច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីរួមភេទលើអនីតិជនមានអាយុក្រោម ១៥ ឆ្នាំ (សេពសន្នវៈលើកុមារអាយុ៧ឆ្នាំ) ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ កែវ លាភ ភេទប្រុស អាយុ៧ ឆ្នាំ មុខរបរសិស្សថ្នាក់ទី ១នៅសាលាបឋមសិក្សាអូឌឹម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៥ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដូចគ្នា។

បើតាមសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ជនសង្ស័យខាងលើ បានសារភាពនៅចំពោះសមត្ថកិច្ចថាខ្លួនបានប្រព្រឹត្តពិតប្រាកដមែន។

ករណីនេះកម្លាំងនគរបាលសង្កាត់ត្រពាំងក្រសាំងផ្នែកជំនាញ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed