ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌបាត និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ព្រមទាំងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានខ្ញុំ និងក្រុមគ្រួសារ មាន៖ បច្ច័យកសាងវត្ត ចំនួន ១១លានរៀល បច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ ចំនួន ១ ០០០ដុល្លារ សាដក ចំនួន ២៥០ប្រអប់ អង្ករ ចំនួន ១តោន ទឹកបរិសុទ្ធ ចំនួន ៨៥កេស ទឹកផ្លែឈើ ចំនួន ៨៥កេស ត្រីខកំប៉ុង ចំនួន ៩កេសធំ មី ចំនួន ៩កេសធំ និងភេសជ្ជៈ ចំនួន ១ ០០០កែវ ប្រគេនដល់ព្រះសង្ឃផងដែរ។

ក្នុងនោះដែររក្រុមការងារបាន សូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed