ខេត្តកែប : ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិង បង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក រិទ្ធិស័ក្ក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់នូវសារធាតុគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្លូវលំទំនប់ប៉ោហេង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហែម ហត្ថា (ហៅឃ្លាច) ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
សម្ភារៈដកហូតរួមមានម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ធំ (សង្ស័យគ្រឿងញៀន), ទូរស័ព្ទ ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យ កម្លាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យមួយនាក់ទៀត នៅចំណុចផ្លូវលេខ ៣៣A ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ជនសង្ស័យឈ្មោះ ឆែម ឈឿន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប និងបានធ្វើតេស្តទឹកនោមរកសាធាតុញៀន ជនសង្ស័យទាំងពីរនាក់ខាងលើ លទ្ធផល(វិជ្ជមាន)ទាំងពីរនាក់ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222
