ភ្នំពេញ : នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ តុលា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា និង មហាឧបាសិកាពុទ្ធិសា សនូបត្ថមក៍ ផៃ សាវួន មហាឧបាសិកាពុទ្ធិសា សនូបត្ថមក៍ មាឃ សំណាង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃអង្គភាពតម្រួតបទបញ្ជាទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦ នៅ វត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌបាត និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222







