ភ្នំពេញ : ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ នៅឆ្នាំនេះបានចាប់ផ្ដើម ដោយមានរយៈពេល១៩ គឺចាប់ពីថ្ងៃ០១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយការិយាល័យនិងបើកធ្វើការជារៀងរាល់ថ្ងៃ ដោយគិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។
នៅព្រឺកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ
ស្ថិតក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល នាវេលាម៉ោង៨:០០នាទីនៅឃុំដំណាក់អំពិល បានអនុវត្តនឹងចាប់ផ្ដើមតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំដំណាក់អំពិលមកពីគណបក្សផ្សេងៗគ្នាគ្រុបនៅក្នុងមូលដ្ឋាន។
យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត តាមភូមិ ឃុំ ទូទាំងប្រទេសត្រូវចាប់ផ្ដើម នៅថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។
ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កើតមុនឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦អ្នកដែលបានផ្លាស់ទីលំនៅដ្ឋានឬទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប៉ុន្តែឈ្មោះឬទិន្នន័យ របស់ខ្លួនមិនត្រឹមត្រូវ ត្រូវទៅជួបក្រុមបោះឆ្នោតនៅការិយាល័យ ចុះឈ្មោះបោះឆ្នោតដែលមានទីតាំង នៅឃុំសង្កាត់ឬនៅតាម ភូមិមួយចំនួនក្នុងឃុំសង្កាត់ដើម្បី សុំចុះឈ្មោះបោះឆ្នោតនិងសុំតែតម្រូវទិន្នន័យ តាមអត្តសញ្ញាណប័ណ្ណសាច់ជាតិខ្មែរ ប្រភេទថ្មីដែលមានសុពលភាព របស់ខ្លួន។
ឃុំដំណាក់អំពិល សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌនឹងឯកសារគ្រប់គ្រាន់ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានឹងទាន់ពេលវេលា ដោយយោងទៅតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតជាតិស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣៕ដោយ : អក្ខរា៥៩
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222









