https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
ភ្នំពេញ : នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:០០ នាទីកំលាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោកហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ចុះត្រួតពិនិត្យរដ្ឋបាល តាមមាត់ប្រឡាយទឹកស្អុយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកដល់ជិតស្ពានដែកមាត់ប្រឡាយទឹកស្អុយ ភូមិមានជ័យ១ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ (ចំណុចកើតហេតុ) ឃើញជនសង្ស័យឈ្មោះ គុជ ធារ៉ា កំពុងឈរតាមផ្លូវលក់គ្រឿងញៀន ក៏ឃាត់ខ្លួនធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ថង់តូច លាក់ទុកក្នុងហោប៉ៅខោខាងស្តាំ ក៏ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គុជ ធារ៉ា យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១តែម្តង។
ជនល្មើសឈ្មោះ គុជ ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) សម្ភារៈបន្សល់ៈ ក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ថង់តូច ។
តាមការសន្និដ្ឋាននិងវាមតម្លៃ របស់សមត្ថកិច្ចបានឲ្យដឹងថារឿងហេតុខាងលើជាករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222






