https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

ខេត្តតាកែវ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលជំនាញបានចុះបង្រ្កាបជាក់ស្ដែងនៅចំណុចភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការការចាត់ការតាមនីតិវិធី៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed