ខេត្តមណ្ឌលគិរី : ចាប់ផ្ដើមកក្រើកឡើងវិញហើយ សកម្មភាពនៃការដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃ ពលរដ្ឋសំណូមពរ លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការទៅលើ មន្ត្រីខិលខូច មួយចំនួនតូចនៅ ក្នុងខេត្ត មណ្ឌលគីរី ដែលគេសង្ស័យថាមានការរួមគំនិត គ្នាជាមួយក្រុមឈ្មួញដើម្បីកាប់បំផ្លាញ់ព្រៃឈើក្នុងតំបន់ព្រៃអភិរក្សដែនជម្រកសត្វព្រៃ។

នាពេលថ្មីៗនេះ គេអង្កេតឃើញថាក្រុមឈ្មួញឈើនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃ មកលក់បន្តជារៀងរាល់ថ្ងៃ ខណៈគេសង្ស័យថាមានការបើកភ្លើងខៀវពីសំណាក់ខាងមន្ត្រីជំនាញ ។

ជាក់ស្តែងកាលថ្ងៃអាទិត្យទី១០ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ជាក់ស្ដែងនៅវេលាម៉ោង 8:00នាទី ព្រឹក គេឃើញមេឈ្មួញដែលល្បីធ្វើសកម្មភាពយ៉ាងសកម្ម ដែលគេស្គាល់ តែងតែហៅថាឈ្មោះលោកតាឌី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើដដែលជាដែល ដោយមិនខ្លាចញញើតសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធនោះទេប្រហែលជាត្រូវរកត្រូវដងគ្នាហើយមើលទៅបានជាមិនមានការបង្ក្រាបដូច្នេះ។

មេឈ្មួញឈ្មោះ ឌី តែងតែដើរអួតក្អេងក្អាងប្រាប់គេថាគេដឹកឈើឱ្យអ្នកធំដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ បើតាមប្រជាពលរដ្ឋបានដឹងថាឈើទាំងនោះដឹកចេញមកពីរ ភូមិខ្វាវឆ្លងកាត់ឃុំមេម៉ង់ ស្រុកកែវសីមា ហើយក៏បានដឹកឆ្លងកាត់ ភូមិស្រែអ៊ី ឆ្លងកាត់ភូមិពូត្រុំ ដើម្បីយកមកដាក់ក្នុងខេត្តមណ្ឌលគិរី។

បើតាមសម្ដីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថាសម្ថកិច្ចជំនាញ មិនត្រឹមតែមិនធ្វើការបង្ក្រាបនោះទេ ថែមទាំងឱ្យមេឈ្មួញដែលមានឈ្មោះល្បីថាលោកតាឌីនោះ ឱ្យចូលទៅក្នុងព្រៃឡង់ដើម្បី កាប់ស្លៀកឈើទាំងនោះហើយនៅក្បែរប៉ុស្តិ៍បរិស្ថានចុងផ្លាស់ទៀតផងនេះពិតជាមិនធម្មតាមែន!!!

ទោះបីកន្លងមកនេះ មានការចុះបង្ក្រាបយ៉ាងក្តៅគគុកពី សំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅលើមេឧក្រឹដ្ឋជនព្រៃ ឈើធំៗជាច្រើននាក់ ដាក់ព័ន្ធធនាគារនិងធ្វើការរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើននិងគំនរឈើរាប់សិបម៉ែត្រ គូប ដែលលាក់ទុកក្នុងតំបន់ព្រៃអភិរក្ស តែយុទ្ធនាការមួយនេះគេអង្កេតឃើញថាមានការស្ងប់ស្ងាត់បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយមានការកំរើកឡើងវិញនៅក្នុងរយៈពេលចុងក្រោយនេះជាក់ ស្ដែង ដូចជានៅក្នុង
ភូមិខ្វាវឆ្លងកាត់ឃុំមេម៉ង់ ស្រុកកែវសីមា ហើយក៏បានដឹកឆ្លងកាត់ ភូមិស្រែអ៊ី ឆ្លងកាត់ភូមិពូត្រុំ ដើម្បីយកមកដាក់ក្នុងខេត្តមណ្ឌលគិរី។

ជាក្តីព្រួយបារម្ភមួយពីភាពមហន្តរាយនូវសម្បត្តិធន់ធានធម្មជាតិនៅពេលខ្លីខាងមុខនេះប្រសិនគ្មានការចូលរួមទប់ស្កាត់ បន្តបានទាន់ពេលវេលាទេនោះសម្បត្តិធនធានធម្មជាតិព្រៃឈើទាំងនេះច្បាស់ជារលាយ ហិនហោចជាក់ជាមិនខាន៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed