បន្ទាប់ពីមានការរិះគន់ពីអ្នកប្រេីប្រាស់តាមបណ្ដាញសង្គម អាជ្ញាធរស្នងកាដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុរសម្នាក់ដែលចោលសំរាមចូលស្ទឹងភ្លាមៗ ខេត្តបាត់ដំបង៖ បន្ទាប់ពីឃើញសកម្មភាពរបស់បុរសម្នាក់អូសរទេះ ដឹកសំរាមយកមកចាក់ចោលក្នុងស្ទឹងស្រុកបវេល ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃតាមរយៈអ្នកប្រេីប្រាស់បណ្តាញសង្គម ។នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក បុរសឈ្មោះ ផុន សំ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរ ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង កោះហៅមកធ្វើការសាកសួរទាក់ទងនឹងករណីដឹកសំរាមយកមកចោលក្នុងទឹកស្ទឹង បង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គម។ក្រោយពីបានសារភាពទទួលស្គាល់នូវកំហុសឆ្គងរបស់គាត់ អាជ្ញាធរឃុំបានធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត៕ Share this:TwitterFacebookLike this:Like Loading... Post navigation ស្ដាប់ការបកស្រាយរបស់ទាហានឈ្មោះ ឈឿន គឹមឈៀងវរ:ជនខាងចាប់បង្ក្រាបកូនជ្រូកដែលអ្នកស្រុកទិញយកមកចិញ្ចឹម នាយទាហានកម្ពុជា ចំនួន៣រូបបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ជំនាញវេជ្ជសាស្ត្រ ដោយជោគជ័យពីបណ្ឌិត្យសភាវេជ្ជសាស្រ្តយោធា ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី