សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញបង្រ្កាបគ្រឿងញៀនខេត្ត បង្រ្កាបជាលក្ខណ:ទ្រងទ្រាយធំប្រមាណជិត៤០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ : កំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយ សមត្ថកិច្ចជំនាញ ខេត្តបាត់ដំបង ឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ រួមជាមួយ វត្ថុតាង សង្ស័យគ្រឿងញៀន រាប់សិបគីឡូក្រាម ប្រម៉ាណជាជិត៤០គីឡូក្រាម ត្រូវបាន បង្ក្រាបនៅ ក្រុងប៉ោយប៉ែត ។
នៅព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨:១៥ នាទីព្រឹក កំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ . លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទីក្រុងប៉ោយប៉ែត បានសហការចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួន ។
នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំង ជនល្មើសស្នាក់នៅ លុះក្រោយមក កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានសហការ ឆែកឆេរនៅក្នុងលំនៅដ្ឋានខាងលើ ត្រួតពិនិត្យឃើញមានវត្ថុតាងសង្ស័យ គ្រឿងញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន និង សមត្ថកិច្ច តាមការប៉ាន់ស្មាន ប្រហែលជា ជិត៤០គីឡូក្រាម សមត្ថកិច្ច ក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន ស្រីម្នាក់ ជាជនជាតិថៃ រួមនិងវត្ថុតាង សង្ស័យគ្រឿងញៀន ។
នៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចនគរបាលជំនាញបានបន្តការស្រាវជ្រាវ បានសហការជាមួយសមត្ថកិច្ច ស្រុកម៉ាឡៃ ចុះ ស្រាវជ្រាវរុករក ទីតាំងមុខសញ្ញា រក្សាទុកគ្រឿងញៀន បានជាបន្តបន្ទាប់ ស្ថិតនៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាបក្សពួក របស់ជនល្មើស ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថតាង កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជួនទៅថ្នាក់លើ ចាត់ការតាមនិតិវិធី ច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *