លោក វីរះសេនីយ៍ទោ ញឹម ប៉ក់ ឈ្មួញពហុមុខរបរ ដែលបានចាប់ប្រជាពលរដ្ឋដែលបានទិញកូនជ្រូកពីថៃមកចិញ្ចឹម ហើយបណ្ដាលឱ្យងាប់ជ្រូកជាបន្តបន្ទាប់(ត)

ពួកគាត់ក៏បាននាំគ្នាផ្ដឹតមេដៃសុំការអន្តរាគមន៌ពីលោកមេឃុំអូរបីជាន់ដែលជាម៉ែជាឪឲ្យជួយពួកគាត់ផង តែមិនខុសពីទៅសុំភ្លេីងយក្សទេ។ ដោយមិនទាន់បានការបំភ្លឺពីលោកមេឃុំអូរបីជាន់និងខាងភាគីពាក់ព័ន្ធទាំងអស់ សារព័ត៌មានយេីងសុំមិនធ្វេីការអត្ថាធិប្បាយអ្វីទាំងអស់គ្រាន់តែបង្ហាញរូបភាពដែលបងប្អូនអ្នកស្រុកជាប់ព្រំដែនផ្ញេីឲ្យមកយេីងតែប៉ុណ្ណោះ ។
ហេីយ សន្យាថានឹងសេីបអង្កេតព័ត៌មានមុខរបរនាំចូលជ្រូកផ្ដាច់មុខរបស់លោកមេឈ្មួញពហុមុខរបរដែលពាក់សក្កិ4ផងនេះយកមកផ្សាយជាបន្តបន្ទាប់ទៀត ព្រោះថាមានអ្នដឹងរឿងខ្លះខ្សឹបប្រាប់អ្នកយកព័ត៌មានយេីងថាច្បាប់ជ្រូករបស់លោកប៉ក់ផុតអាជ្ញាយុកាលទៅហេីយ ហេីយលោកប៉ក់ក៏មិនដែលបង្ហាញច្បាប់ផ្ដាច់មុខរបស់គាត់ឲ្យអ្នកណាបានឃេីញដែរ៕





