សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូត្រមន្តចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សាក្នុងគារវកិច្ច និងទឹកចិត្តដ៏ថ្លៃថ្លា ថ្វាយជូនព្រះវរ:រាជមាតាជាតិខ្មែរដ៏ខ្ពង់ខ្ពស់

ខេត្តប៉ៃលិន : គណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននាព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១ នេះបានព្រះរាជពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គលជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជាគម្រប់ ៨៥យើងចូល ៨៦ ព្រះវស្សានៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២១ ថ្ងៃស្អែកនេះ។
ពិធីចម្រើនមង្គលដ៏ថ្លៃថ្លានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិននិងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហម ខេត្តប៉ៃលិននិងឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អភិបាលរងខេត្តលោកលោកស្រី សមាជិកគណកម្មការសាខាអនុសាខាកាកបាទក្រហម ខេត្តក្រុងស្រុកសមាជិកាសាខាយុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនសហភាពសហព័ន្ធ យុវជន កម្ពុជានិងលោកយាយលោកតានៅបរិវេណវត្តរតន:សោភ័ណ្ឌ ហៅវត្តកោងកាង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន។
លោកជំទាវបាន ស្រីមុំ តាំងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនលោកលោកស្រីព្រម ទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងអស់សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុ ការបវរសួស្តីសិរីមង្គលវិបុលសុខ ជាមួយនឹងមនោសញ្ជេតនាកត្តញូតាធម៌ កត្តវេទីតាធម៌ ដ៏ជ្រាលជ្រៅ សម្ដេចព្រះមហាក្សត្រីព្រះព្រៈវរ:រាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អមានព្រះជន្មាយុយឺន យូរបានបន្តគង់ជាម្លប់ ដ៏ត្រជាក់ត្រជុំ ដល់កូនចៅចៅទួតចៅលួត ជាដរាបរៀងទៅ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាងខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជលំអាន ដ៏ប្រសើរថ្លៃថ្លានៃសម្ដេចព្រះមហាក្សត្រី ព្រះវរ:រាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយ:ពលបំពេញព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តមយាងដង្ហែរ ព្រះករុណាព្រះមហាក្សត្រ ព្រះវររាជបិតា ព្រះបរម្ភរតនៈកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ច ជាប្រវត្តិសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិបូរណភាពទឹកដី សុខសន្តិភាពស្ថេរភាពនិងវិវឌ្ឍនភាពជាតិក្នុងគ្រប់វិស័យ ហើយដែលនេះជាព្រះគំរូវីរ:ភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ដោយគារវកិច្ចភក្តី ដ៏ខ្ពង់ខ្ពស់បំផុតនិងព្រះករុណាទីគុណយ៉ាងជ្រាលជ្រៅក្នុងនាម ប្រធានគណកម្មាធិការសាខាព្រមទាំងសហការរីនៃកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យគ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ ព្រះអង្គព្រះបារមីព្រះករុណាព្រះក្រុមរតនៈកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាមមណ្ទាទេវី សូមជួយបីបាច់ថែរក្សាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ខ្មែរជាកូនចៅ ចៅទួតរបស់ព្រះអង្គទូរទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងរហូតទៅ។
ក្នុងឱកាសដ៏មហាប្រសើរ គណៈអធិបតី និងសមាជិក កាកបាទក្រហមក៏បានប្រគេននូវទេយ្យទានដល់ព្រះគ្រូចៅអធិការវត្តនិងព្រះសង្ឃក្នុងវត្តមាន អង្ករ ទឹកក្រូច ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ត្រីខនិងបច្ច័យមួយចំនួនព្រមទាំងចែកថវិកាលោកតាលោកយាយផងដែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *