ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃ អង្គារ ០៦កើត ខែបឋមាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២១ នៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ចំនួន៤ រូប ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក យូ ចន្ទីរ ក្រុមប្រឹក្សាសាលាស្រុក.លោក ពេជ្រ វិចិត្ត អភិបាលរងស្រុក.លោក ស្រី.ស្នងការរង.លោកអធិការ.អធិការរង.នាយ.នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋ បាល នៃអធិការដ្ឋាននគរបាលស្រុកកោះញែកដែលបានចូលរួមជាច្រើនរូបផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ ឯក ខ្លូត សុឃា អធិការនៃអធិការ ដ្ឋាននគរបាលស្រុកកោះញែក បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេប ជូនគណអធបតីជ្រាប ។
បន្ទាប់មក លោកវរសេនីយ៍ឯកម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃនិងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ ឯក យ៉ម ហ៊ុនអេង ដែលបានទទួលតំណែងថ្មី ជាអធិការ ស្រុកកោះញែកបានឡើងប្តេ ជ្ញាចិត្តក្នុងនាមតំណាងមន្ត្រី ៤រូប ការពារនិងស្មោះត្រង់ជានិច្ចចំ ពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្រប ច្បាប់ ។
ប្រសាសន៍ផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្ត ដល់មន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកកោះ ញែក ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ចនិងតំឡើងឋានន្តរស័ក្តិ ថ្មីត្រូវធ្វើការងារអោយបានល្អប្រសើរបំផុត ត្រូវមានកិច្ចសហការគ្នាល្អ ក្នុងការបម្រើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថេរភាព និងទប់ ស្កាត់នូវរាល់បទ ល្មើសគ្រប់ប្រភេទនូវក្នុងមូលដ្ខានរបស់ខ្លួនគ្រប់គ្រងអោយ បានល្អប្រ សើរនិងដាក់វេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយពឹងផ្អែកទៅលើគោលន យោបាយភូមិឃុំមានសុវត្ថិ ភាពទាំងប្រាំ បួនចំណុចរបស់រាជ រដ្ឋាភិបាល ៕