ភ្នំពេញ : នៅព្រឹកថ្ងៃទី២៨ ខែធ្នូរ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តរថយន្តHighlander ជាមួយម៉ូតូdream សង់ នៅចំណុចជិតស្ពាន់ក្បាលថ្នល់ តាមបណ្ដោយផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឱ្យម្ចាស់ម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើង ដោយម៉ូតូធ្វើដំណើរពីជើងទៅលិចបណ្ដាលឲ្យរថយន្តhighlanderបុកកិនក្បាលស្លាប់ រួចបើកគេចខ្លួនបាត់។ចំណែកម្ចាស់ម៉ូតូមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។
ម៉ូតូរោងគ្រោះdream song ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1L-9869 (ម្ចាស់ម៉ូតូស្លាប់) ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការវាស់វែង ដើម្បីចាត់ចែងទៅតាមផ្លូវច្បាប់។
ចំណែកជនរងគ្រោះសមត្ថកិច្ចរង់ចាំសាច់ញាតិ មកទទួលដើម្បីធ្វើបុណ្យទៅតាមប្រពៃណីជាតិ។ដោយ: អក្ខរា០៤
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222






