លោកជំទាវអភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់បងប្អូនពលរដ្ឋរត់ម៉ូតូឌុបតាក់ស៊ីសូម បន្តអនុវត្តន៍ ៣ការពារ ៣កុំ កុំភ្លេចខ្លួនឲ្យសោះ

ខេត្តប៉ៃលិន : នៅក្នុងឱកាសចែកអាវក្រៅដែលជាតំណាងអោយ សហគមន៍ម៉ូតូឌុប ខេត្តប៉ៃលិន លោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំ និងនិងអំពាវនាវដល់លោកអ៊ំលោកពូដែលជាម៉ូតូឌុបទាំងអស់ត្រូវតែបន្តអនុវត្តន៍ ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កាន់តែខ្លាំង។
នេះជាទឹកចិត្តដោយស្មោះរបស់លោកជំទាវក្នុងនាមថ្នាក់ដឹកនាំ តែងតែយល់ពីសុខទុក្ខ របស់បងប្អូន ដែលជាពលរដ្ឋរបស់ខ្លួន ហើយកន្លងមកចំពោះលោកអ៊ំ លោកពូ សមាគមន៍ ម៉ូតូឌុប តាក់ស៊ី ប៉ៃលិនរបស់យើង លោកជំទាវតែងតែបារម្ភពីសុវត្ថិភាពសុខភាពអ៊ំពូបងប្អូនទាំងអស់ព្រោះ មុខរបរនេះហានិភ័យងាយទទួលការឆ្លងមេរោគកូវីដ១៩ បំផុត។
ជាមួយគ្នានេះដែរលោកអ៊ំ លោកពូ សមាគមន៍ ម៉ូតូឌុប តាក់ស៊ីប៉ៃលិនទាំងអស់បានថ្លៃសេចក្តីត្រេកអរ ហើយសូមថ្លែងអំណរអរគុណលោក ជំទាវបានស្រី មុំ ដែលតែងតែយកចិត្ត ទុក្ខដាក់ពីរសុខទុក្ខជាពិសេសក្នុងគ្រាដែលលំបាកជាមួយគ្នា នេះ។សូមជូនពរឱ្យក្រុមគ្រួសារលោក ជំទាវក្រុមការងារថ្នាក់ដឹកនាំខេត្តទាំងអស់ជួបតែសេចក្តីសុខនិងជាសឱ្យឆ្ងាយពីកូវីដ ១៩។
គួររំលឹកដែរថា សមាគមម៉ូតូឌុបនៅខេត្តប៉ៃលិននេះគឺដូចផ្ដើមឡើងដោយលោកជំទាវបានស្រីមុំចាប់ពីឆ្នាំ ២០១៩បងម្លេះ ៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *