ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បើយោងតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្នហើយ ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ លើករណីវះកាត់ស្ត្រីម្នាក់ បណ្តាលឱ្យកូនស្លាប់ក្នុងស្បូន និងមានការរិះគន់យ៉ាងខ្លាំងចំពោះពេទ្យនៅទីនោះ។

តាមរយៈ សម្រេចផ្អាក មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គង បណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូន ស្លាប់ក្នុងស្បូន លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនមន្ត្រីជំនាញចំនួន ៤រូប ឱ្យចុះទៅត្រួតពិនិត្យការអនុវត្តសេវារបស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ក្រោយមានការរាយការណ៍ថា បានវះកាត់ស្ត្រីម្នាក់ដែលកូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃក្រុមគ្រូពេទ្យមន្ទីរសម្រាកព្យាបាលនៅឡើយទេ ខណៈស្ត្រីរងគ្រោះកំពុងប្រឈមនឹងការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ។

ការណ៍នេះ មន្ទីរសុខាភិបាលខេត្តត្រូវអនុវត្តចំពោះមុខគឺ ត្រូវបិទទ្វារមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដែលមានទីតាំងនៅផ្សារព្រៃទទឹងជាបណ្តោះអាសន្ន រង់ចាំស្ត្រីរងគ្រោះបានធូរស្បើយឡើងវិញ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់ដែរថា ស្ត្រីជាជនគ្រោះមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានមន្ទីរសុខាភិបាលរូបនេះបានបន្តថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, មន្ទីរសម្រាកព្យាបាល និងសម្ភព ជាច្រើន មិនថា, នៅរាជធានី-ខេត្តទេ ភាគច្រើន ក្រុមគ្រូពេទ្យ មានការធ្វេសប្រហែស បទពិសោធន៍ខ្សោយ ពិសេស ការកំណត់ទោសទណ្ឌ នៅមានកម្រិត ការស្រាវជ្រាវ ស៊ើបអង្កេត ច្រើនបញ្ចប់ត្រឹមសំណងរដ្ឋប្បវេណី មិនសូវឃើញម្ចាស់ មន្ទីរពេទ្យ មន្ទីរពហុព្យាបាល សម្ភព មានទទួលបទព្រហ្មទណ្ឌ ទើបនិទណ្ឌភាព នៃការគោរពច្បាប់ មានកម្រិត ការអនុវត្តតាម ក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ មិនទាន់មានភាពទទួលខុសត្រូវ ដូច្នេះទាំងខាងមន្ទីរក្រសួងសុខាភិបាល មេត្តាជួយពង្រឹងលើផ្នែកនេះ ដើម្បីការពារ ប្រជាពលរដ្ឋ ងាយរងគ្រោះដោយគ្រូពេទ្យធ្វេសប្រហែស ។

សូមបញ្ជាក់ផងដែរថា ,ក្នុងករណីនេះ ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត ឃើញសែនអាណិត ចំពោះគ្រោះថ្នាក់ដោយសារតែសម្រាលកូន ៕
ព័ត៌មាន ពិត រហ័ស អាចទុកចិត្តបាន ! Join : RMN Telegram Channel : https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *