ទប់ស្កាត់និងការពារមុន ឬក៏ចាំព្យាបាលតាមក្រោយ? ចូលជួយពិចារណាទាំងអស់គ្នា

ភ្នំពេញ: បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញព្រមទាំងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដោយហាមមិនឱ្យមានបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីមានការប្រមូលផ្ដុំនិងជួបជុំតាមបណ្ដាលកន្លែងរឺភោជនីយដ្ឋានផ្សេងៗ។ល។ ដោយឲ្យមានការគម្លាតសុវត្ថិភាព អោយចេះការពារខ្លួនឯងជាពិសេសតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ៣កុំ៣ការពារ ។
ដោយឡែកល្បែងភ្នាល់ស៊ីសងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញបានដំណើរការ ដែលមានទីតាំងស្ថិតនៅហាងកាហ្វេមួយកន្លែងយីហោ ធីកាហ្វេ ផ្ទះលេខ៦A ផ្លូវជាតិលេខ ៥សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទីតាំងនេះទល់មុខ នគរបាលប៉ុស្តិ៍សង្កាត់ទួលសង្កែឈៀងខាងជើងប្រមាណប្រហែលជាបីរយទៅ ៥០០ម៉ែត្រ ដោយគ្មានការខ្លាចរអែងពីសមត្ថកិច្ចឡើយ។
ហើយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពសារព័ត៌មាន Raksmey News បានចេញផ្សាយម្ដងរួចមកហើយ ដោយមានចំណងជើងថា ឲ្យតែយ៉ាងហ្នឹងយ៉ាងហ្នឹង ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ19 ម៉េចនឹងជាប់ អាជ្ញាធរខណ្ឌឬស្សីកែវហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សច្រើននៅទីតាំងបើកល្បែងភ្នាល់ជល់មាន់ online ។ហើយក្នុងការចេញអត្ថបទនេះអង្គភាពសារព័ត៌មានបានទាក់ទងទៅលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ តាមប្រព័ន្ធ telegrame ដើម្បីជម្រាបនិងរាយការណ៍ជូន តើលោកអភិបាលបានដឹងទីតាំងខាងលើឬអត់? ឬមួយលោកអភិបាលដឹងដែរ តែមិនទាន់មានពេលក្នុងការចុះបង្ក្រាប ! តែការទាក់ទងទៅលោកមិនបានឆ្លើយតបទេ។
ហើយកន្លងមករដ្ឋបាលខណ្ឌឫស្សីកែវក៍ដូចជាគណៈបញ្ជាការឯកភាពទាំងអស់មានការមមាញឹកក្នុងការចុះសួរសុខទុក្ខចែកអំណោយដល់បងប្អូនដែលកំពុងធ្វើចត្តាឡឺស័កនឹងតំបន់បិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ សួរថាបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីដែលឆ្លងការរាតត្បាតនៃជំងឺនេះដោយសារអ្វី?
ការឆ្លងជំងឺនេះដោយសារយើងមិនបានគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញនិងរាជរដ្ឋាភិបាល ៣កុំ៣ការពារ ។ហើយអាជ្ញាធរគួរតែយកចិត្តទុកដាក់ នៅការប្រមូលផ្ដុំមនុស្ស ជាពិសេសតាមកន្លែងល្បែងភ្នាល់ស៊ីសងនានា ។នេះមិនមែនមានតែខ័ណ្ឌឬស្សីកែវទេ ខណ្ឌផ្សេងៗទៀតក៏មានដែរ។
អង្គភាពសារព័ត៌មានបានផ្ដល់ព័ត៌មាននេះ តាមប្រព័ន្ធតេឡេក្រាមទៅអង្គភាពប្រតិកម្មរហ័សរបស់ស្នងការនគរបាលរាជធានីភ្នំពេញហើយ គឺលោក សាន សុខសីហា ហើយលោកបានឆ្លើយតបមកអង្គភាពសារព័ត៌មាន Raksmey News លោកបានអរគុណនូវការផ្ដល់ព័ត៌មាននេះ។
ប្រជាពលរដ្ឋនិងអង្គភាពសារព័ត៌មានសង្ឃឹមថាអាជ្ញាធរនឹងចុះបង្ក្រាបបិទ ទីតាំងដែលបើកល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតដែលជាការប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកោះករនាំឱ្យមានការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាលសាលារាជធានីភ្នំពេញនឹងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *