ពលករខ្មែរ២នាក់ ដែលត្រលប់មកពីប្រទេសថៃ ត្រូវទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២

ខេត្តបាត់ដំបង៖​ នាថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ លោកវរ:សេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន​៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន-ហ៊ាង៊ (នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន​ ដឹកនាំ​លោកអនុសេនីយ៍ត្រី ណៃ -ចិនទីត​ (មេបញ្ជាការរង គ) និងកម្លាំងយោធាវរសេនាតូច ៥៣៣ ដឹកនាំដោយលោក អនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរង គ) បានទៅទទួលប្រជាពលរដ្ឋដែលឆ្លងដែនចូលមកប្រទេសកម្ពុជា​វិញ​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិ​រស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន​២នាក់​ (ស្រី​ម្នាក់)។បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *