សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនក្រុមនារី ដែលកំពុងលេងល្បែងស៊ីសងនិង អ្នកយាមផ្លូវ សរុបចំនួន៨នាក់ក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងបានបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទបៀរមួយកន្លែងចាប់ស្ត្រីអ្នកលេងល្បែងចំនួន៨នាក់នៅផ្លួវបេតុង ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងកាលពីរសៀលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១។សមត្ថកិច្ចបានឱ្យដឹងថា៖កម្លាំងនគរបាលខេត្តបានចាប់ខ្លួនស្រ្តី៨នាក់៖ក្នុងនោះម្ចាស់បន្ទប់ជួលឈ្មោះមុតហុងលីអាយុ៦០ឆ្នាំ។អ្នកលេងបៀរ,ឈ្មោះ សេងរតនាអាយុ ៤៤ឆ្នាំ,ឈ្មោះ អ៊ឹម ស្រីឡា អាយុ ៣១ឆ្នាំ,ឈ្មោះ សូត្រ ស្រីល័ក្ខអាយុ ៣៧ឆ្នាំ,ឈ្មោះ អ៊ាត សុខាអាយុ ៣០ឆ្នាំ ។អ្នកអង្គុយមើល,ឈ្មោះ ឈឿន រ៉ៃអាយុ ៥៥ឆ្នាំ,ឈ្មោះ កុច ស៊ីមអាយុ ៥៥ឆ្នាំ,ឈ្មោះ ពល នឿនអាយុ ៦៥ឆ្នាំទាំង៨នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ កម្លាំងជំនាញចាប់យកវត្ថុតាង រួមមាន៖បៀរចំនួន ២ហ៊ូ,កំប៉ុងដកតុង,កំរាល១ផ្ទាំង, ថវិកាមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ខ្មៅ សេរីឆ្នាំ 2020 ពាក់ផ្លាកលេខ កណ្តល 1AE-3825។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុរឿងបញ្ចូន ទៅតុលាការចាត់ការតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕