ភ្នំពេញ ៖ ស្រាវជ្រាវបង្ក្រាបករណីចែកចាញគ្រឿងញៀនបានជិត៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្ស៤នាក់យកមកសួរនាំ។ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួលបានព័ត៌មានថាមាននៅក្នុងឃ្លាំងមានចំនួន៣បាវទៀត ភ្លាមនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ ។
កម្លាំងជំនាញ បានបញ្ជូនមនុស្សពាក់ព័ន្ធទាំង៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
https://www.rmn.asia








