រន្ទះបាញ់មនុស្សស្លាប់ ០៣ នាក់និងរងរបួសធ្ងន់ស្រាលចំនួន ០៥ នាក់គ្រោះធម្មជាតិ នៅស្រុកប្រាសាទបាល័ង្គ រន្ទះបាញ់មនុស្សស្លាប់ ០៣ នាក់និងរងរបួសធ្ងន់ស្រាលចំនួន ០៥ នាក់គ្រោះធម្មជាតិ នៅស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ: យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមភ្លាមៗ និង ៥ នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះធម្មជាតិ ខាងលើនេះបានកើតឡើង នៅវេលាម៉ោង ១៦ និង 50 នាទីថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ នៅចំណុចផ្ទះ ចាំចំការ តំបន់តួស្មោចក្នុងភូមិគរគី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។តាមការបញ្ជាក់ពីសមិត្ថកិច្ចបានឲ្យដឹងថា : ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង០៣នាក់ និងរងរបួសធ្ងន់ស្រាល ៤នាក់ក្នុង ហេតុការណ៌គ្រោះធម្មជាតិនេះ រួមមានអ្នកស្លាប់ទី១/.ឈ្មោះស៊ុន ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ទី២/. ឈ្មោះ ធូក លីម ភេទប្រុស អាយុ ៦២ឆ្នាំទី៣/ ឈ្មោះឯម ស្រ៊ាន ភេទប្រុសអាយុ ៤៥ ឆ្នាំ សពទាំងនេះរស់នៅភូមិ គគីរ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ ជាមួយគ្នា។សមត្ថកិច្ចបានឲដឹងមន្ថែមថា : ជនរងគ្រោះរបួសធ្ងន់ស្រាល ០៥ នាក់ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ រួមមាន ទី១/. ឈ្មោះ សួស គីម ភេទប្រុសអាយុ ៤៨ឆ្នាំ (របួសស្រាល) ទី២/. ឈ្មោះព្រំ លាត ភេទប្រុសអាយុ ៦៧ ឆ្នាំ(របួសស្រាល) ទី៣/ ឈ្មោះធួក និលភេទប្រុសអាយុ ៥៨ ឆ្នាំ (របួសធ្ងន់)ទី៤/ ឈ្មោះ សៀន យុ៉ន ភេទប្រុសអាយុ ៣៥ ឆ្នាំ(របួសធ្ងន់)ទី៥/ ឈ្មោះខន ខាន់ភេទប្រុសអាយុ( របួសស្រាល) ទាំងអស់គ្នាអស់គ្នារស់នៅភូមិ គរគី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ ។សូមបញ្ជាក់ថា ជន រងគ្រោះខាងលើនេះជាក្រុម ការងារចុះវាស់វែង ផ្លូវលំ នៅចំណុចតំបន់ខាងលើ ពេលមានភ្លៀងធ្លាក់ក៏នាំគ្នាចូលជ្រកភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង។ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ។សពត្រូវបានក្រុមគ្រួសារយកទៅផ្ទះរៀងរខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនគរបាល ដឹកនាំតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅពេទ្យដើម្បីជួយសង្គ្រោះព្យាបាល។N5 Share this:TwitterFacebookLike this:Like Loading... Post navigation ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រតន:គិរី ដឹកនាំបញ្ជា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតយួន ក្នុងទីរួមខេត្តរតនគិរី សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់តាមដីកាសាលាដំបូង ខេត្តមណ្ឌលគិរី: