រដ្ឋមន្ត្រីក្រសួងព័ត៌មាន” ត្រូវចាំថា ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វេីឱ្យប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ”

រដ្ឋមន្ត្រីក្រសួងព័ត៌មាន” ត្រូវចាំថា ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វេីឱ្យប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ” ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាពវឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់ ហេីយ ត្រូវចាំថា ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វេីឱ្យប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ ។ រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ទេីបរាល់ព័ត៌មាន និងដំណឹងដែល ផ្សាយចេញទៅ ទទួលបានទំនុកចិត្ត និង ទទួលយកបានពីប្រជាពលរដ្ឋទូទៅ។លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសេីរចំពោះវឌ្ឍនភាព ការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងព័ត៌មាន បានរួមគ្នាសម្រេច អនុវត្តន៍ ក្នុងរយៈពេលកន្លងមក ដែលឆ្លុះបញ្ចាំងឱ្យឃេីញពីស្មារតីទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់ លេីការងារព័ត៌មាន និងសោតទស្សន៍ ព្រមទាំងបង្ហាញឲ្យឃេីញ ពី ស្មារតី សាមគ្គីភាព ឯកភាព និងសហការគ្នា។ លោក រដ្ឋមន្រ្តី បានធ្វេីការជម្រុញ លេីក ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណា រៀបចំបច្ចុប្បន្នភាព ការងារ ផ្ទៃក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះថា ក្រសួងព័ត៌មាន នៅមានកិច្ចការងារសំខាន់ៗ ជាច្រេីនទៀតដែលត្រូវធ្វេី ទោះបីស្ថិតកាល:ទេស: នៃជំងឺកូវីដ-១៩ នេះក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មាន នៅតែដេីរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត ទាន់ហេតុការណ៍ នូវរាល់ព្រឹត្តិការណ៍ថ្មីៗ អោយសាធារណជនបានដឹង ហេីយបន្តចូលរួមគ្នា និង អនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ៣ កុំ ៣ ការពារ។ នៅក្នុងឱកាសនោះ លោក ជាថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋាននិងតាមផ្នែក ជំនាញពាក់ព័ន្ធនានា បានធ្វើរបាយការណ៍ពីសកម្មភាពការងារសំខាន់ៗដែលសម្រេចអនុវត្តន៍ បានក្នុងរយៈពេលកន្លងមកនេះ និងបានលើកជាផែនការ ការងារដែលត្រូវបន្តអនុវត្តន៍ឱ្យ បាន កាន់តែល្អ ដើម្បីធ្វើយ៉ាងណាឱ្យការងារផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន នៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ កាន់តែមានសកម្មភាព និងមានភាពរហ័ស ក្នុងការផ្តល់ព័ត៌មាន ជូន ដល់សាធារណជនទូទៅបានដឹងពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិដែលកើតមានឡើងជាប្រចាំថ្ងៃ ជាពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ និងចូលរួមទាំងអស់គ្នា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕