ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយករណីវិវាទដីធ្លីធំៗ២ករណីទៀតដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំក្នុងខេត្តបន្ទាយមានជ័យ

ករណីទី២ រកដំណោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៣១០គ្រួសារនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយប្រជាពលរដ្ឋចំនួន៣០២គ្រួសារ មកពីកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត) នៅទីតាំងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីជជែកយ៉ាងល្អិតល្អន់រកប្ញសគល់នៃរឿងពេញមួយព្រឹក ភាគីទាំងសងខាង ព្រមទទួលយកតាមយុទ្ធសាស្ត្រដោះស្រាយបែបឈ្នះឈ្នះ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក្នុងពេលឆាប់ៗខាងមុខឯកឧត្តមប៉ាន់ខែម ប៊ុនថននិងគណៈកម្មាធិការចុះដោះស្រាយបញ្ចប់នៅលើទីតាំងទំនាស់តែម្តង។







