ស៊យជាន់ស៊យ​ ឃេីញចោរលួចម៉ូតូហេីយប្ដឹងប៉ូលីសប៉ុស្តិឲ្យមកចាប់​ ចំពេលប៉ូលីសកំពុងជាប់​ធ្វេី​ចត្តាឡីស័ក។

ក្រុងប៉ោយប៉ែត៖​ បុរសជាជាងសំណង់ម្នាក់ឈ្មោះសួង​ សួនអាយុ៤៨ឆ្នាំបានបាត់ម៉ូតូរបស់ខ្លួនមួយគ្រឿងធុនហុងដាឌ្រីម100ពណ៌ខ្មៅផលិតឆ្នាំ2019ពាក់ស្លាកលេខបន្ទាយមានជ័យ1T_6636​ កាលពីថ្ងៃសុក្រទី04ខែមិថុនាឆ្នាំ2021នៅចំណុចមុខផ្សារសមាគមន៌នៅក្នុងសង្កាត់ផ្សារកណ្ដាលក្នុងខណះដែលម្ចាស់ទុកមួយភ្លែតដេីម្បីចូលរកទិញឥវាន់ក្នុងផ្សារ​ ដោយចាក់សោរកត្រឹមត្រូវ​ លុះចេញពីផ្សារក៏ស្រាប់តែបាត់ម៉ូតូរកមិនឃេីញ។

ជនរងគ្រោះបានទៅសុំឆែកកាម៉េរ៉ាសុវត្តិភាពក៏បានឃេីញសកម្មភាពបុរសម្នាក់កាច់សោរកម៉ូតូគាត់ជិះយកចេញទៅ។ គាត់ក៏រូតរះទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិនគរបាលរដ្ឋបាលផ្សារកណ្ដាលភ្លាមៗក្នុងថ្ងៃនោះដែរ ។ដោយយកឯកសារពាក់ព័ន្ធនិងរូបភាព ជនសង្ស័យធ្វេីសកម្មភាពលួចយកម៉ូតូគាត់ភ្ជាប់មកជាមួយផង។

លុះដល់ថ្ងៃទី5 ខែកក្កដា ម្ចាស់ម៉ូតូក៏ប្រទះឃេីញជនសង្ស័យកំពុងជិះម៉ូតូដែលលួចពីគាត់នៅមុខមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត​ គាត់ក៏ជិះម៉ូតូដេញតាមជនសង្ស័យបណ្ដេីរទូរស័ព្ទទៅរាយការណ៌ជូនបូលីសប៉ុស្តិបណ្ដេីរ​ តែមិនឃេីញមានកម្លាំងសមត្តកិច្ចចេញមកជួយអន្តរាគមន៌ទេ​ ឯលោកចោរពេលដឹងខ្លួនថាមានគេដេញចាប់ក៏បង្កេីនល្បឿនគេចខ្លួនបាត់ទៅ។

តូចចិត្តនឹងមិនឃេីញសមត្តកិច្ចចេញមកជួយអន្តរាគមន៌បណ្ដាលឲ្យចោររត់បាត់ដូច្នេះ​ លោក សួង សួន ម្ចាស់ម៉ូតូក៏ទូរស័ព្ទមកប្រាប់ភ្នាក់ងារយក​ព័ត៌មាន​យេីងដែលប្រចាំនៅក្រុងប៉ោយប៉ែតឲ្យដឹងពីរឿងរ៉ាវនេះ។

ជារឿងគួរឲ្យភ្ញាក់ផ្អេីលនោះគឺនៅពេលដែលអ្នកយក​ព័ត៌មាន​យេីងចុះទៅដល់ស្នាក់ការប៉ុស្តិរដ្ឋបាលផ្សារកណ្ដាលដេីម្បីសាកសួរ​ ស្រាប់តែឃេីញកន្លែងធ្វេីការរបស់ប៉ូលីសត្រូវព័ទ្ធដោយខ្សែពណ៌ក្រហមហេីយមន្ត្រីប៉ូលីសនៅជុំគ្នាទីនោះទាំងអស់។

លោកមេប៉ុស្តិពេលឃេីញអ្នកយក​ព័ត៌មាន​យេីងប្រុងដេីរសំដៅមកក៏ស្រែកប្រាប់ហាមមិនឲ្យចូលព្រោះមន្ត្រីពួកគាត់ទាំងអស់គ្នាកំពុងជាប់ធ្វេីចត្តាឡីស័ក។ ដូច្នេះមូលហេតុ ដែលប៉ូលីសមិនបានចេញជួយចាប់ចោរព្រោះមកពីអាចង្រៃកូវីត19កំពុងចូលឈ្លានពានដល់ស្នាក់ការប៉ូលីស។

ប៉ុន្តែមុខមាត់និងសកម្មភាពល្មេីសរបស់ជនសង្ស័យត្រូវកាម៉េរ៉ា សុវត្តិភាពចាប់រូបភាពបាន​អស់ហេីយ​ ដូច្នេះសង្ឃឹមថាបន្ទាប់ធ្វេីចត្តាឡីស័កតាមក្បួនសុខាភិបាលហេីយ​ លោកចោរនោះប្រាកដជាគេចមិនរួចពីដែសមត្តកិច្ចឡេីយ។
(ដោយលន់ណូកសេរី​ រស្មីញូស៍)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *