ជនសង្ស័យដែលជាមុខសញ្ញាឆក់៤នាក់ត្រូវនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួន

ភ្នំពេញ៖ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនខណៈដែលជនទាំងនេះចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដំណើរតាមផ្លូវ ហើយជួបកម្លាំងនគរបាលខាងលើកំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវអស់លក្ខណ៍តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិត​នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវជាប់អន្ទាក់ទាំង៤នាក់នោះរួមមាន​៖ទី​១,ឈ្មោះផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។​ទី​ ២,ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ ។ទី​ ៣,ឈ្មោះចំរើន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។​ ទី​៤,ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
​សំភារៈ​ដកហូតបានម៉ូតូម៉ាកហុងដាស្គូបពីដែលជាមធ្យោជិះធ្វើសកម្មភាពចំនួន២គ្រឿងគឺមានស៊េរីឆ្នាំ២០១៩ ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៍លឿងពាក់ស្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​ លោក​ វរសេនីយ៍ត្រី​ ទូច​ ទី​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ បាន​ដឹកនាំ​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ពេលនោះគ្រាន់តែបានឃើញ​កម្លាំង​នគរបាលភ្លាមជនសង្ស័យទាំងនេះបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញធ្វើការឃាត់ខ្លួនបានភ្លាមៗរួចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្ដង។
ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានសម្រេចជាច្រើនលើករួចមកហើយ។ ដោយឡែកពេលនេះបម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួនបែបនេះ ។បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខ្លះៗហើយនគរបាលបាននិងកំពុងបន្តការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញ​បន្ត​ចាត់ការតាមច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕