ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជួបពិភាក្សាដើម្បីដោះស្រាយកិច្ចការបន្ទាន់ជាមួយភាគីថៃ

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ ឯកឧត្តមអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមអភិបាលខេត្តស្រះកែវផ្តោតលើចំណុចសំខាន់មួយចំនួន:.ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនអោយបងប្អូនចូលមកទឹកដីកម្ពុជា ១៤ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមានការបញ្ជូនបងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។.ដោយទទួលបានគោលការណ៍ឯកភាពលើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។.ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕