មន្ត្រីនគរបាល០៦នាក់ដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីត ទទួលបានអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : នៅរសៀល ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារ ធនធានមនុស្ស តំណាងឱ្យលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និង លើកទឹកចិត្ត កងកម្លាំងដែលឆ្លងកូវីដ១៩ ចំនួន ៦នាក់ លើ៣ទីតាំង -ទីតាំងទី ១ នៅក្រុងប៉ោយប៉ែត ចំនួន២នាក់ -ទីតាំងទី២ នៅទឹកថ្លា ក្រុងសិរីសោភ័ណ ចំនួន២នាក់ -និងទីតាំងទី៣ នៅ មណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ចំនួន២នាក់ និងបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងថវិកាទៅចែកជូនកងកម្លាំងទាំងនោះផងដែរ។

អំណោយដែលត្រូវចែកជូន រួមមាន ថវិកា ចំនួន ១.៨០០.០០០ រៀល (មួយលានប៉ែតសិបមុឺនរៀល) ទឹកសុទ្ធវីតាល់ ចំនួន ១២កេស ទឹកក្រូច ៦កេស ក្នុងនោះកម្លាំងម្នាក់ៗទទួលបាន ថវិកា ៣០មុឺនរៀល ទឹកសុទ្ធវីតាល់ ២កេស និង ទឹកក្រូច១កេស ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏បានដាស់តឿនដល់កងកម្លាំងទាំងអស់ដែលកំពុងសម្រាកព្យាបាល ត្រូវយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និងត្រូវបន្តអនុវត្តន៍គោលការណ៍៣កុំ ៣ការពារ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *