បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហើយប្រើអំពើហិង្សានៅក្នុងគ្រួសារនិងអ្នកជិតខាងត្រូវបានសមត្ថកិច្ចក្របួចបាន

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ផងដែរថា ខារ៉ាអូខេបានសួរនាំរួចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេសព្វថ្ងៃគិតតែពីដើររកទិញថ្នាំញៀនដើម្បីជក់ជារៀងរាល់ថ្ងៃ។ហើយនៅក្នុងថ្ងៃកើតហេតុខ្លួនមកពីជក់ថ្នាំញៀនវិញមកដល់ផ្ទះខឹង ខឹងនឹងប្អូនយ៉ាងខ្លាំងក៏បានដុតបំផ្លាញសម្ភារៈក្នុងផ្ទះច្រើនដងមានដូចជាទូរទស្សន៍និងសំភារៈផ្សេងៗទៀតខ្ទេចអស់។
លោកវីរៈសេនីយ៍ឯក ម៉ែន ភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនការងារយុត្តិធម៌បានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី នោម បុិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនោះមានការសម្រួលពី លោកកើតវណ្ណារ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តផងដែរ ជាន់សង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ហើយនៅព្រឹកថ្ងៃចន្ទ ទី ខែមិថុនាឆ្នាំ ២០២១នេះ ៕