ទិញកូនជ្រូកពីថៃមកចិញ្ចឹម ត្រូវទាហានសឹករងខេត្តចាប់បញ្ជូនមកឱ្យពេទ្យសត្វពិនិត្យ ឃើញថាគ្មានរោគ ពេទ្យសត្វឱ្យត្រឡប់មកវិញ ដឹកទៅដឹកមកកូនជ្រូកងាប់អស់ជាង១០ក្បាល ម្ចាស់ស្រែកទ្រហោយំ ! បឹងត្រកួនខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្រែកទ្រហោយំសុំឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យគាត់ផង ក្រោយពីកូនជ្រូកដែលគាត់ទិញយកមកចិញ្ចឹមបានងាប់ជាបន្តបន្ទាប់អស់ជាង១០ក្បាលក្រោយពីដឹកយកមកពីការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យវិញ ។បន្ទាប់ពីរក្សាទុកអស់ពេលពីរថ្ងៃមួយយប់ដេីម្បីយកឈាមធ្វេីតេស្តរកជម្ងឺ។ តាមការរៀបរាប់របស់ស្ត្រីម្ចាសជ្រូកដែលកំពុងមានទុក្ខឲ្យដឹងថា គាត់មានមុខរបរចិញ្ចឹមជ្រូកលក់នៅភូមិថ្នល់បត់ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំណុចបឹងត្រកួនអស់រយះពេលជាង១0ឆ្នាំហេីយ ដោយមានបង្ហាញទាំងលិខិតទទួលស្គាល់ពីអាជ្ញធរមូលដ្ឋានទៀតផង។ដោយអស់ជ្រូកចិញ្ចឹមគាត់បានទាក់ទងទិញកូនជ្រូក(មួយទម្ងន់5kg)ចំនួន60ក្បាលពីកសិដ្ឋានថៃនៅស្រុកតាប់ផ្យាដែលនៅជាប់នឹងច្រកបឹងត្រកួនយកមកចិញ្ចឹមដោយដឹកតាមគោយន្តឆ្លងដែនចូលមកដល់ដីខ្មែរនៅវេលាម៉ោង2រំលងអាធ្រាតថ្ងៃទី15ខែមិថុនាឆ្នាំ2021។ ពេលដឹកចេញផុតពីមាត់ច្រករបៀងបានប្រហែល1000ម៉ែត្រ មកដល់ជិតវត្តបឹងត្រកួនស្រាប់តែលេចមនុស្សពីរនាក់ស្លៀកខោប៉ារ៉ាពាក់អាវយុឺតដៃខ្លីដែលគេស្គាល់ថាជាទាហានចំណុះឲ្យតំបន់ប្រតិបត្តការសឹករងខេត្តបន្ទាយមានជ័យឈ្មោះឌិន រ៉ាដូ និងឈ្មោះឈឿង គិមឈៀង ចេញមកឃាត់គោយន្តដឹកជ្រូក ទាំងម្នាក់មានធំក្លិនល្មុតទុំពេញខ្លួន។ទាហានពីរនាក់នោះនិយាយថាត្រូវបញ្ជូនទៅស្នាក់ការរបស់គេដេីម្បីបញ្ជូនទៅខេត្តទោះបីស្រីម្ចាស់ជ្រូកសំពះអង្វរយ៉ាងណាក៏មិនព្រម។ ពេលដឹកមកដល់ស្នាក់ការគេក៏ទូរស័ព្ទរាយការណ៌ឲ្យមេរបស់គេឈ្មោះ ញឹម ប៉ក់ ពាក់សក្កិ4ដែលគេស្គាល់ស្ទេីរតែគ្រប់គ្នាថាជាឈ្មួញដែលរកសុីនាំជ្រូកចូលពីថៃធំជាងគេហេីយតែងអះអាងថាខ្លួនមានច្បាប់នាំជ្រូកចូល(តែគ្មាននរណាម្នាក់បានឃេីញច្បាប់គាត់ទេ)។ម្ចាស់ជ្រូកឲ្យដឹងទៀតថាមេឈ្មួញជ្រូកផ្ដាច់មុខឈ្មោះ ញឹម ប៉ក់ ក៏បានទូរស័ព្ទទាំងយប់បញ្ជាឲ្យមន្ត្រីពេទ្យសត្វខេត្តចុះមកនាំយកកូនជ្រូករបស់គាត់ទៅខេត្ត។ បានដូចចិត្តមែនមន្ត្រីពេទ្យសត្វក៏ចុះមកដល់បឹងត្រកួនភ្លាមយ៉ាងទាន់ចិត្តហេីយដឹកកូនជ្រូកទាំងអស់យកទៅការិយាល័យខ្លួនតាមគោយន្តបេីទោះជាម្ចាស់សុំអង្វរឲ្យដាក់ទ្រុងស្រួលបួលសិនចាំដឹកទៅដេីម្បីកុំឲ្យជ្រូកសង្កត់លេីគ្នាស្លាប់ក៏មិនព្រមដែរ(six)។ក្រោយពីបូមឈាមកូនជ្រូកទាំងអស់យកទៅពិនិត្យនៅមន្ទីរពិសោធន៌ឯរាជធានីភ្នំពេញដោយចំណាយពេលឃាត់កូនជ្រូកទុកអស់រយះមួយយប់ពីរថ្ងៃរួចមកលោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្តក៏បានប្រគល់កូនជ្រូកទាំងអស់ឲ្យមកម្ចាស់វិញព្រោះលទ្ធផលពិនិត្យបញ្ជាក់ថាជ្រូកគ្មានជម្ងឺអ្វីទេ។ ម្ចាស់ជ្រូកប្រាប់ទៀតថាដោយមិនសមដូចបំណងរបស់ខ្លួនលោកសក្កិ4 ញឹម ប៉ក់ បានប្រាប់តាមរបៀបបញ្ជាឲ្យពេទ្យសត្វធ្វេីកិច្ចសន្យាជាមួយគាត់(ម្ចាស់ជ្រូក)ថា មិនត្រូវឲ្យគាត់យកទៅលក់ទេបេីហ៊ានតែបាត់កូនជ្រូកបានន័យថាយកទៅលក់ហេីយត្រូវមានទោស(Resix)។ឥឡូវជ្រូកតូចៗនោះបានបាត់ខ្លះហេីយព្រោះងាប់បណ្ដេីរៗអស់ជាងដប់ក្បាលទៅហេីយ ព្រោះតែដឹកទៅដឹកមកផ្លូវឆ្ងាយ(ប្រហែល70km)ហេីយដាក់សង្កត់គ្នាទៀតបេីមិនងាប់នោះទេីបចម្លែក។ ម្ចាស់ជ្រូកមិនសុខចិត្តទេចំពោះទង្វេីអគុណធម៌របស់មន្ត្រីពាក់ព័ន្ធពិសេសលោកសក្កិ4 ញឹម ប៉ក់និងកូនចៅដែលធ្វេីមកលេីរូបគាត់ដែលជាប្រជាជនទន់ខ្សោយ គឺគាត់ទាមទាឲ្យមានការទទួលខុសត្រូវលេីការខូចខាតរបស់គាត់។ទាក់ទងនឹងករណីយខាងលេីនេះលោក ញឹម ប៉ក់ បានប្រាប់អ្នកយកព័តមានតាមទូរស័ព្ទថា រឿងនេះបេីចង់ដឹងច្បាស់លោករុញឲ្យទៅសួរខាងពេទ្យសត្វវិញ! តែលោកបានអះអាងថាលោកមានច្បាប់នាំជ្រូកចូលអ្នកដទៃគ្មានទេដូច្នេះបេីចង់ទិញត្រូវទាក់ទងទិញពីគាត់ទេីបស្របច្បាប់។លោក ញឹម ប៉ក់ ប្រាប់ទៀតថា លោកទទួលការពឹងពាក់ពីខាងនាយកដ្ឋានបសុពេទ្យឲ្យជួយមេីលការលួចនាំសត្វជ្រូកចូលពីថៃដេីម្បីការពារជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ដូច្នេះហេីយទេីបឲ្យតែអ្នកណានាំជ្រូកចូលពីថៃគាត់បញ្ជាឲ្យកូនចៅគាត់ចាប់បញ្ជូនទៅឲ្យពេទ្យសត្វទាំងអស់ មានតែគាត់ទេទេីបអាចមានសិទ្ធនាំចូលបាន។សូមជម្រាបផងដែរថាប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ58 ឲ្យតែអ្នករកសុីទិញលក់ជ្រូកពីថៃទោះមួយក្បាលក្ដីដឹកតាមម៉ូតូយកមកលក់ដោះស្រាយជីវភាព សុទ្ធតែក្ដៅក្រហាយជាមួយលោកញឹម ប៉ក់គ្រប់គ្នារហូតដល់នាំគ្នាផ្ដឹតមេដៃប្ដឹងសុំទៅមេឃុំអូរបីជាន់ឲ្យជួយអន្តរាគមន៌ព្រោះពួកគាត់ត្រូវបាត់បង់មុខរបរប្រចាំថ្ងៃដោយសារលោកសក្កិ4ម្នាក់នឹង តែពាក្យបណ្ដឹងពួកគាត់ហាក់គ្មានប្រសិទ្ធភាពទេព្រោះអំណាចលោកញឹមប៉ក់និងអ្នកជួយជ្រោមជ្រែងពីក្រោយខ្នងគាត់មានទ្ធិពលធំជាងមេឃុំ។ពេលនេះកុំថាឡេីយនាំជ្រូកសាច់ចូល សូម្បីតែកូនជ្រូកតូចៗយកមកចិញ្ចឹមក៏លោកសក្កិ4នេះមិនលេីកលែងដែរ។ ប្រជាពលរដ្ឋនៅបឹងត្រកួនដែលដឹងរឿងនេះបាននិយាយពេញៗមាត់ថា ការទិញកូនជ្រូកយកមកចិញ្ចឹមវាប្រសេីរជាងទៅទិញជ្រូកសាច់ហេីយវាអាចជួយសម្រាលថវិកានិងកាត់បន្ថយភាពក្រីក្រដែលប្រជាកសិករយេីងកំពុងជួបប្រទះក្នុងសម័យកូវីត19នេះផងដែរ។ រស្មីពាយ័ព្យ Share this:TwitterFacebookLike this:Like Loading... Post navigation បុរសម្នាក់សង្ស័យថាបែកថ្នាំ បានលួចយកម៉ូតូរបស់ម្ចាស់ហាងស្នាដៃចុងភៅ នៅពេលម្ចាស់គេទាន់ ថាយកទៅចាក់សាំង ! ដោះស្រាយជូនប្រជាពលរដ្ឋដែលផ្ញើសារតាមផេក ស្នងការនគរបាលខេត្តកណ្ដាល ទាន់ចិត្តមែន!