បុរសម្នាក់សង្ស័យថាបែកថ្នាំ បានលួចយកម៉ូតូរបស់ម្ចាស់ហាងស្នាដៃចុងភៅ នៅពេលម្ចាស់គេទាន់ ថាយកទៅចាក់សាំង

ភ្នំពេញ: នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ នៅវេលាម៉ោង១៣:០៥នាទី នៅចំណុចមុខហាងស្នាដៃចុងភៅស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមានបុរសម្នាក់សង្ស័យថាបែកថ្នាំ បានទៅអូសយកម៉ូតូ ម៉ាក SL ដែលមានផ្លាកលេខកណ្ដាល 1L 0469 ចតនៅមុខហាង ស្នាដៃចុងភៅ(បំណងលួច) នៅពេលអូសយកមកម៉ូតូអត់ឆេះ (ដោយម៉ូតូខូចម្ចាស់ទុកនៅមុខហាង )

ពេលនោះជនសង្ស័យ បានអូសម៉ូតូចេញមកដោយបណ្ដើរម៉ូតូបានប្រហែល១០០ម៉ែត្រ ម្ចាស់ម៉ូតូបានឃើញក៏ស្រែកឆោឡោឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏ឃាត់ជនសង្ស័យនោះបាន នៅពេលម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋសួរនាំទៅ គាត់បាននិយាយបែរជាធម្មតាថាគាត់យកម៉ូតូនេះទៅចាក់សាំងទេ !

នៅពេលចាប់ជនសង្ស័យបានហើយម្ចាស់ម៉ូតូបានខលទៅប្រាប់សមត្ថកិច្ច នគរបាលប៉ុស្តិ៍ស្រះចកក៏បានមកអន្តរាគមន៍ភ្លាមៗ ហើយម្ចាស់ម៉ូតូបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាគាត់មិនដាក់ពាក្យប្ដឹងផ្ដល់ទេ គ្រាន់តែឲ្យយកជនល្មើសជួយអប់រំណែនាំ តែប៉ុណ្ណោះ។

ជនសង្ស័យបានរួចខ្លួនដោយម្ចាស់ម៉ូតូពុំបានដាក់ពាក្យបណ្ដឹងតែទោះជាយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជួយពិនិត្យមើលជនបែកថ្នាំទាំងនោះនៅក្នុងមូលដ្ឋាន សង្កាត់ស្រះចកខណ្ឌដូនពេញ របស់ពួកគាត់ផង។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក មិនបានយកជនសង្ស័យទៅប៉ុស្តិ៍ទេ ដោយពួកគាត់យល់ថាម្ចាស់ម៉ូតូបានប្តឹង រឿងនេះទុកឲ្យមហាជននិងបងប្អូនប្រជាពលរដ្ឋស្វែងយល់ទៅចុះ !

ព្រោះថាអង្គភាពសារព័ត៌មានRaksmey News មិនមែនជាសមត្ថកិច្ច ហើយក៏មិនមែនជាតុលាការដែរ គ្រាន់តែជាកញ្ចក់មួយឆ្លុះបញ្ចាំង ហើយនឹងពាំនាំដំណឹងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ នឹងពាំនាំដំណឹងពីថ្នាក់ដឹកនាំមកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕N8

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed