ពិតជាឈាមស្រែកស្បែកហៅមែន ជនជាឃាត.ក វ័យ៦៧ឆ្នាំ ដែលកាប់សម្លាប់ លោកយាយវ័យ៧៤ឆ្នាំ គ្មានញញើតដៃព្រោះតែរឿងទំនាស់ព្រំដី ទីបំផុតដើរមករកជាប់ជុងដោយខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ ​ពិតជាឈាមស្រែកស្បែកហៅរកមែន ទីបំផុតជនដៃដល់ដែលបានធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំ យ៉ាងសាហាវនោះ ក្រោយពីរត់គេចខ្លួនបានចំនួន០២ថ្ងៃ ដាច់បាយក្រហាយទឹក បានដើរមកសុីបាយនៅនឹងផ្ទះ ជាប់អន្ទាក់នគរបាល។ ការចាប់ឃាត់ខ្លួនជននេះបានធ្វើឡើង នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរ​បាលស្រុកព្រះនេត្រព្រះនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងលួចពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស រហូតដល់វេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៧ឆ្នាំ បានដើរមកផ្ទះ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីរកបាយស៊ី ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះនោះផងដែរ។
លោកអធិការបានបញ្ជាក់ថា៖ទាក់ទិននឹងករណីឃាតកម្មកើតឡើងនេះ ក៏ព្រោះតែជនដៃដល់ជាឃាត.ក មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕