ស្ដាប់ការបកស្រាយរបស់ទាហានឈ្មោះ ឈឿន គឹមឈៀងវរ:ជនខាងចាប់បង្ក្រាបកូនជ្រូកដែលអ្នកស្រុកទិញយកមកចិញ្ចឹម

ខេត្តបន្ទាយមានជ័យ : ថ្វីត្បិតតែកូនជ្រូកត្រូវបានខាងជំនាញពេទ្យសត្វប្រគល់ឲ្យយកមកចិញ្ចឹមវិញហេីយតែមកដល់ទ្រុងដោយសារជ្រូកនៅតូចហេីយត្រូវគេដឹកគរលេីគ្នាទៅមក​ និង​ យកទៅទុកនៅកន្លែងខ្វះអនាម័យអស់ពេលដល់ទៅ៦០ម៉ោងធ្វេីឲ្យកូនជ្រូកបាក់កម្លាំងស្លាប់អស់ច្រេីនពេកជាហេតុធ្វេីឲ្យម្ចាស់ខាតបង់ថវិកាច្រេីនមិនអាចទទួលយកបាន​ ប្ដីប្រពន្ធអ្នកចិញ្ចឹមជ្រូកក៏បានតាមសួរអ្នកចាប់ដែលមានឈ្មោះឌិនរ៉ាដូ​ និង​ ឈឿនគិមឈាង​ ជាទាហានចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត​បន្ទាយមានជ័យ​ហេីយក៏ជាកូនចៅជំនិតរបស់លោកវរសេនីយត្រីញឹម​ ប៉ក់ដែលមានមុខងារជាប្រធានវរចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ​ និងជាមេឈ្មួញផ្ដាច់មុខជ្រូកព្រមទាំងមុខរបរផ្សេងៗទៀតជាច្រេីនមុខ។ ពេលទៅសួររកដល់ស្នាក់ការមានគេប្រាប់ថាលោកទាហានដែលមានស្នាដៃខាងចាប់កូនជ្រូកទាំង២រូបនេះមិននៅទេ​ ពួកគេប្រហែលជាឡេីងទៅខេត្ត(អាចមេហៅ)​ តែជាចៃដន្យស្រាប់តែបានជួួបនឹងឈ្មោះឈឿនគិមឈាងកំពុងជិះម៉ូតូតាមផ្លូវក៏ហៅនិយាយគ្នា។ លោកទាហានរូបនេះបានរុញម្ចាស់ជ្រូកឲ្យទៅសួរមេប៉ុស្តិរបស់ខ្លួនឈ្មោះព្រំ​ ប៊ុននឿន​ ទៅ​ ព្រោះមេជាអ្នកដាក់បទបញ្ជាឲ្យចាប់បង្ក្រាបរាល់ទំនិញខុសច្បាប់ដែលចូលតាមច្រកនេះ។ ទាក់ទងនឹងសំណួរថាយប់​នោះ​ពេលទៅចាប់ជ្រូកលោកមិនបានគ្រងឯកសណ្ឋានហេីយធំក្លិនអាកុលឡេីងឈួលច្រមុះទៀត?​លោកឈាងចង្អុលខោប៉ារ៉ានិងអាវយុឺតដៃខ្លីដែលគាត់កំពុងស្លៀកពាក់ប្រាប់មកវិញថារាល់យប់គាត់ដេីរល្បាតគាត់តឺនុយតែប៉ុណ្ណេះឯង​ រួចគាត់យកដបអាកុលមកបាញ់ដៃជេីងនិងខ្លួនឲ្យមេីលព្រមទាំងប្រាប់ថា​ គាត់បាញ់អាកុលសម្លាប់មេរោគទេីបធំក្លិនអាកុលដូច្នេះsix​ (ក្លិនអាកុលនិងល្មុតទុំខុសគ្នា)។ មិនអស់ចិត្តម្ចាស់ជ្រូកក៏នាំអ្នកយក​ព័ត៌មាន​យេីងទៅជួបលោកមេប៉ុស្តិ្រពំ​ ប៊ុននឿន ដេីម្បីសួរនាំទៀត។ លោកមេប៉ុស្តិបំភ្លឺថាក្នុងរឿងចាប់កូនជ្រូកនេះដំបូងលោកមិនបានដឹងទេ​ ពេលទាហាន២រូបនោះចាប់បានហេីយនិងទូរស័ព្ទទៅរាយការណ៌ឲ្យលោកញឹមប៉ក់និងពេទ្យសត្វរួចអស់ហេីយទេីបគេយកសត្វមកកន្លែងលោក​ គ្រាន់តែមកដល់មិនយូរប៉ុន្មានពេទ្យសត្វខេត្តពីរនាក់ក៏មកដល់ហេីយអូសសត្វទៅខេត្តតែម្ដង។ លោកបានឮពាក្យអង្វររបស់ម្ចាស់កូនជ្រូកសុំយកទ្រុងមកទុកដាក់សត្វឲ្យបានស្រួលបួលដែរ​ តែគ្មានអ្នកណាស្ដាប់ពាក្យអង្វករដ៏គួរឲ្យអាណិតរបស់ម្ចាស់ជ្រូកនេះទេ។ ឥឡូវលទ្ធផលចេញហេីយគឺកូនជ្រូកគ្មានរោគ​ តែពេលដឹកគរសង្កត់លេីគ្នាទៅមកគ្មានបច្ចេកទេសធ្វេីឲ្យកូនជ្រូកនៅតូចមិនអាចទ្រាំទ្របានក៏ស្លាប់បណ្ដេីរៗអស់ជាង១០ក្បាលហេីយមិនទាន់ដឹងថាត្រូវស្លាប់អស់ប៉ុន្មានទៀត? តេីអ្នកណាទទួលខុសត្រូវលេីការខាតបង់នេះ? ។ សង្ឃឹម​ថាម្ចាស់ក្រុមហ៊ុននាំចូលជ្រូកផ្ដាច់មុខពីប្រទេសថៃនឹងពិចារណាផ្ដល់សំណងចំពោះព្យសនកម្មដែលកេីតឡេីងដោយសារកូនចៅក្រោមឱវាទរបស់ខ្លួននេះដេីម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយតទៅទៀតព្រោះថាអ្នកប្រកបមុខរបរចិញ្ចឹមជ្រូកក៏មិនមែនជាអ្នកមានជីវភាពធូរធារប៉ុន្មានដែរ​ សុទ្ធតែចងការប្រាក់គេយកមករកសុីទេ។ បេីមាន​ព័ត៌មាន​ប្លែកសារ​ព័ត៌មាន​រស្មីញូវនឹងធ្វេីការផ្សាយជាបន្តទៀត។ (រស្មីពាយ័ព្យ)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *