លោក វីរះសេនីយ៍ទោ ញឹម ប៉ក់ ឈ្មួញពហុមុខរបរ ដែលបានចាប់ប្រជាពលរដ្ឋដែលបានទិញកូនជ្រូកពីថៃមកចិញ្ចឹម ហើយបណ្ដាលឱ្យងាប់ជ្រូកជាបន្តបន្ទាប់(ត)

ខេត្តបន្ទាយមានជ័យ: ក្រោយពីផ្ទុះរឿងលោកសក្កិ4នៅសឹករងខេត្តបន្ទាយមានជ័យចាប់កូនជ្រូកគេដឹកចុះដឹកឡេីងបណ្ដាលឲ្យសត្វអន់ស្លាប់អស់ជាបន្តបន្ទាប់ធ្វេីឲ្យម្ចាស់ខាតបង់យ៉ាងធ្ងន់ធ្ងរល្បីពេញប្រទេសរួចមក មានបងប្អូនយេីងដែលខ្លះជាអាជីវករតូចតាចខ្លះជាកសិករដែលឈ្លៀតពីរដូវស្រែចំការមករកសុីទិញជ្រូកមួយក្បាលពីរក្បាល​ ពីថៃយកមកលក់គ្រាន់ទ្រទ្រង់ជីវភាពគ្រួសារនៅឃុំអូរបីជាន់បានសុំផ្ដល់បទសម្ភាសជាមួយ អ្នកយក​ព័ត៌មាន​រស្មីញូ៉ស៍ យេីងព្រមទាំងបង្ហាញរូបថតខ្លះជា​ភ័ស្តុតាង​ថាពួកគាត់ក៏ជនរងគ្រោះដោយសារ របរផ្ដាច់មុខរបស់លោកញឹម ប៉ក់ ដែរ។ ប្រភពទាំងអស់នោះឲ្យដឹងថាដោយទ្រាំនឹងការគៀបសង្កត់ពីលោក ញឹម ប៉ក់ ដោយបិទច្រករកសុីរបស់ពួកគាត់ មិនបាន ។
ពួកគាត់ក៏បាននាំគ្នាផ្ដឹតមេដៃសុំការអន្តរាគមន៌ពីលោកមេឃុំអូរបីជាន់ដែលជាម៉ែជាឪឲ្យជួយពួកគាត់ផង​ តែមិនខុសពីទៅសុំភ្លេីងយក្សទេ។ ដោយមិនទាន់បានការបំភ្លឺពីលោកមេឃុំអូរបីជាន់និងខាងភាគីពាក់ព័ន្ធទាំងអស់​ សារព័ត៌មាន​យេីងសុំមិនធ្វេីការ​អត្ថាធិប្បាយ​អ្វីទាំងអស់គ្រាន់តែបង្ហាញរូបភាពដែលបងប្អូនអ្នកស្រុកជាប់ព្រំដែនផ្ញេីឲ្យមកយេីងតែប៉ុណ្ណោះ​ ។
ហេីយ សន្យាថានឹងសេីបអង្កេត​ព័ត៌មាន​មុខរបរនាំចូលជ្រូកផ្ដាច់មុខរបស់លោកមេឈ្មួញពហុមុខរបរដែលពាក់សក្កិ4ផងនេះយកមកផ្សាយជាបន្តបន្ទាប់ទៀត​ ព្រោះថាមានអ្នដឹងរឿងខ្លះខ្សឹបប្រាប់អ្នកយក​ព័ត៌មាន​យេីងថាច្បាប់ជ្រូករបស់លោកប៉ក់ផុតអាជ្ញាយុកាលទៅហេីយ​ ហេីយលោកប៉ក់ក៏មិនដែលបង្ហាញច្បាប់ផ្ដាច់មុខរបស់គាត់ឲ្យអ្នកណាបានឃេីញដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *