សមត្ថកិច្ចបានចុះបង្រ្កាប ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននឝរបាលស្រុកបាទី និងមានការសម្របសម្រួលនីតិវិធីពីឯឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖
១/–ឈ្មោះ ផាង សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។
២/–ឈ្មោះ ទុន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ(ប្រើប្រាស់)។
៣/–ឈ្មោះ ម៉ឹង ឡយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)។
៤/–ឈ្មោះ ខៃ ណុប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)។ មានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង៥០នាទី ស្ថិតក្នុងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
វត្ថុតាងដកហូតបានរួមមាន៖
១/–គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២៥កញ្ចប់ធំដែលមានទម្ងន់៩,១៨ក្រាម(ប្រាំបួនក្បៀសដប់ប្រាំបីក្រាម)
២/–ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការនីតិវិធីផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *