បាក់ស្រុតប្លង់សេអគារលំនៅដ្ឋាន១ខ្នងពេលកំពុងចាក់បេតុង របួសស្ត្រីកម្មការីនីម្នាក់
ក្រុងប៉ោយប៉ែត៖ សំណង់ប្លង់សេជាន់E0របស់អគារលំនៅដ្ឋានមួយខ្នងនៅជិតការ៉ាសសាំងស្រះសួគ៌ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានបាក់ស្រុតធ្លាក់មកសង្កត់កម្មការីនីម្នាក់ដែលឈរនៅក្រោមការដ្ឋានបណ្ដាលឲ្យរងរបួស ហេីយក៏ត្រូវបានក្រុមអ្នករួមការងារជួយកាយយកចេញដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត។
ហេតុការណ៍នេះកេីតឡេីងនៅព្រឹកម៉ោង10,50នាទីថយទី07ខែសហាឆ្នាំ2021ក្នុងពេលកំពុងបង្ហូរបេតុងលាយស្រេចទៅលេីឆ្អឹងដែកដែលគេចងរែងរួចហេីយ។
មតិអ្នកនៅក្បែរកន្លែងហេតុនិយាយថា ការបាក់ស្រុតនេះបណ្ដាលមកពីមេជាងប្រេីដែកជន្ទល់ស្ទេីរពេកមិនសមាមាត្រទៅនឹងទម្ងន់បេតុងទេីបមិនអាចទ្រទម្ងន់សង្កត់របស់បេតុងបានបណ្ដាលឲ្យធ្លាក់បាក់ស្រុតចុះមកក្រោម នេះសំណាងហេីយដែលបាក់ភ្លាមៗ ប្រសិនបេីបេតុងស្ងួតក្រោយចាក់រួចនឹងអាចមានមនុស្សច្រេីននាក់ទួលគ្រោះថ្នាក់។ អក្ខរ៉ា០២