លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ បញ្ជូនក្រុមការងារនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀន
បន្ទាយមានជ័យ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អន…