Month: February 2025

បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើលសង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌…

ឯកឧត្តម ហេង រតនា ចាត់ទុកជំនួយរបស់ចិន លើការបោសសម្អាតមីន រួមចំណែករឹតចំណងមិត្តភាពប្រជាជន និងប្រជាជន ស្របតាមទស្សនវិស័យ «សហគមជោគវាសនារួម»

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាត់ទុកជំនួយរបស់ចិន លើការងារបោសសម្អាតមីននៅកម្ពុជា គឺជាការចូលរួមចំណែក រឹតចំណងមិត្តភាពប្រជាជន និងប្រជាជន និងនៅក្នុងដំណើរកសាងសហគមជោគវាសនារួម ដែលជាទស្សនវិស័យរួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តម ហេង រតនា…

អគ្គីភ័យឆាបឆេះ ក្លឹបខេធីវី ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី មួយកន្លែងទាំងព្រលឹមនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ៧រោចខែមាឃឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កាលពីវេលាម៉ោង៦និង៤៥នាទី មានករណីអគ្គីភ័យមួយយ៉ាងសន្ធោសន្ធៅ បានឆាបឆេះ ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (នៅEDM ចាស់) នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ ភ្លាមៗនេះ ដែលោកឧត្តមសេនីយ៍ទោ សិទ្ធិ…

ប្រជាពលរដ្ឋនៅភូមិទំនប់(ក)៥ជាង២៥០០គ្រួសារសប្បាយរីករាយនៅពេលបានជួបនិងបានស្តាប់ប្រសាសន៍សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធអនឡាញផ្ទាល់

ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃ៥រោចខែមាឃឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃចន្ទទី១៧ខែកម្ភះឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ព្រមទាំងលោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងក្រុង និងមានប្រជាពលរដ្ឋជាង ២៥០០ គ្រួសារបានចូលរួមអាហារសាមគ្គីនំបញ្ចុកសម្លខ្មែរសន្តិភាព ក្រោយបញ្ចប់រឿងវិវាទដីធ្លីជិត២៥ ឆ្នាំមកហើយនោះ។ត្រូវបានដោះស្រាយបញ្ចប់ក្រោមគោលនយោបាយឈ្នះ!ឈ្នះ!របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ដែលអញ្ជើញចូលរួមដោះស្រាយដោយឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតបានដោះស្រាយបញ្ចប់ប្រកបដោយជោគជ័យនិងមានគុណធម៌បំផុត។ ក្នុងពិធីជួបជុំពិសារនំបញ្ចុកសាមគ្គីសន្តិភាពនោះ ប្រជាពលរដ្ឋ ជាង ២៥០០គ្រួសារផ្ទុះការភ្ញាក់ផ្អើលស្ទើរតែទប់ទឹកភ្នែកមិនជាប់ សប្បាយចិត្តហួសថ្លែងដោយបានសម្ដេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមអបអរសារទរតាមរយៈទូរសព្ទអនឡាញជួបផ្ទាល់ និងផ្ដល់ភាពស្និទ្ធស្នាលជាមួយនឹងប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅឥតឧបមា…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕

ដំណឹងបដិសេធ! 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ អង្គភាពយើងខ្ញុំមិនទាន់មានគណនីតីកតុក (TikTok) ផ្លូវការនៅឡើយនោះទេ មានតែគណនីផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានឈ្មោះ ( Rath Sreang ) តែមួយប៉ុណ្ណោះ។  ដូច្នេះគ្រប់គណនីតីកតុក (TikTok) ណាមួយ ដែលមានឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

You missed