Month: February 2025

ចិនប្រកាសថា នឹងដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក

ថ្ងៃទី ៤ ខែកុម្ភៈ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានចេញផ្សាយ《សេចក្តីប្រកាសនៃគណៈកម្មការពន្ធរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក》៖ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិកដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម ។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ ។អនុលោមតាម《ច្បាប់ពន្ធគយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់គយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់ពាណិជ្ជកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》និងបទប្បញ្ញត្តិផ្សេងទៀត និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចាប់ពីថ្ងៃទី ១០…

បទវិភាគ៖បើចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីលពីឬសគល់ អាមេរិកត្រូវស្វែងរកមូលហេតុចេញពីខ្លួន

កាលពីឆ្នាំ២០២៤ បន្ទាប់ពីភាគីទាំងពីរចិននិងអាមេរិកបានបង្កើតក្រុមការងារសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ភាគីចិនបានជំរុញយ៉ាងសកម្មឱ្យកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកមានភាពកាន់តែស៊ីជម្រៅ លើមូលដ្ឋាន “គោរពគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ”ជាប់រហូតមក ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹងបញ្ហាគ្រឿងញៀននៅលើពិភពលោកទាំងមូល ។ ដូច្នេះ អាមេរិកគួរតែឱ្យតម្លៃទៅលើសុទ្ធចិត្តរបស់ចិនដើម្បីការពារភាពបរិសុទ្ធនៃកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកដែលបានមកដោយមិនងាយនោះ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗ ដល់កម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះផ្តោតសំខាន់ពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ការងារប្រតិកម្មរហ័ស ២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ…

លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ បញ្ជូនក្រុមការងារនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀន

បន្ទាយមានជ័យ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អន…

ជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតអេស៊ានហៅឡូតូបើកលេងនៅស្រុកដងទង់ចំនួន ៨១កន្លែង សមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប

ខេត្តកំពត : ប្រជាពលរដ្ឋរស់ នៅស្រុកដងទង់ មិនសូវចូលចិត្ត លេងល្បែងស៊ីសង ជល់ មាន់តាម ប្រព័ន្ធអនឡាញ លាបមហាសម្បត្តិ និងល្បែងឆ្នោ តអេស៊ាន ហៅឆ្ន្នោតឡូតូ បានបើកលេង នៅស្រុកដងទង់ ជាច្រើនកន្លែង នៅតាមហាងបាយហ្នឹងហាងកាហ្វេ តូបលក់ចាប់ហួយមួយ ចំនួន នៅក្នុងភូមិសាស្ត្រ…

ឯកឧត្ដម ឯក សំអុល ៖ ចិនបានរួមចំណែកធំធេងណាស់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្ដម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន។ឆ្លើយតបនឹងសំណួរថា តើឯកឧត្ដម វាយតម្លៃដូចម្ដេច ចំពោះសមិទ្ធផលរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងពេលនៃការរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី?ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យផ្ដល់ជូនកៅអីប្រជុំ ចំនួន៣០ដែលជាអំណោយរបស់ទីភ្នាក់ងារGo Study China ដល់រដ្ឋបាលឃុំអង្គរជ័យ

កំពត៖ ព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យ បានរៀបចំវេទិកាសាធារណៈនៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន កុសល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជ័យ ដែលមានការចូលរួមពី លោកបណ្ឌិត អៃ សុងហ៊ាង អនុប្រធានចុះមូលដ្ឋានឃុំរដ្ឋបាលឃុំ សហការី…

ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលភរិយារបស់លោកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត!

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ អនុសេនីយ៍ទោ កាន់​ សុវណ្ណគិរី ជំនួយការអាវុធហត្ថខណ្ឌ ដែល​ភរិយា​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ (មហារីក​ដំណាក់​កាល​ទី​៤) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ…