មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្ន
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បើយោងតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្នហើយ ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ លើករណីវះកាត់ស្ត្រីម្នាក់ បណ្តាលឱ្យកូនស្លាប់ក្នុងស្បូន និងមានការរិះគន់យ៉ាងខ្លាំងចំពោះពេទ្យនៅទីនោះ។ តាមរយៈ…