លោកពៅសារឿនយកឯកសារសុីញ៉េលោកអតីតមេឃុំខៀវរដ្ឋាមកប្ដឹងទាមទាយកដីចំណុច (កូដាំង)ក្នុងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត
លោកពៅសារឿនយកឯកសារសុីញ៉េលោកអតីតមេឃុំខៀវរដ្ឋាមកប្ដឹងទាមទាយកដីចំណុច (កូដាំង)ក្នុងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត មានវីដេអូ។ ( លន់ណូក សេរី) រស្មីញ៉ូស៍ ប៉ោយប៉ែតបន្ទាយមានជ័យ៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អេីលមួយកេីតឡេីងនៅភូមិព្រៃព្រិចសង្កាត់និងក្រុងប៉ោយប៉ែតដោយសារមានឈ្មោះលោកពៅសារឿនបានដាក់ពាក្យប្ដឹងទាមទាយកដីទំហ៊ំ250ម៉ែត្រx200ម៉ែត្រ ពីប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលលេីដីនោះតាំងពីដេីមរៀងមក(ឆ្នាំ1998) រឿងគួរឲ្យចម្លែកនោះគឺអ្នកប្ដឹងសំអាងលេីឯកសារកាន់កាប់ដីធ្លីតាំងពីឆ្នាំ1997ដែលចុះហត្ថលេខានិងវាយត្រាដោយលោកអតីតមេឃុំខៀវរដ្ឋា។ គប្បីជម្រាបជូនមិត្តអ្នកអានជាទីគោរពទាំងអស់មេត្តាជ្រាបថា លោកខៀវរដ្ឋាបានឡេីងធ្វេីជាមេឃុំប៉ោយប៉ែតនៅក្រោយការបោះឆ្នោតជ្រេីសរេីសរដ្ឋសភាអាណត្តិទីមួយឆ្នាំ1993ដល់ខែកក្កដាឆ្នាំ1997(ក្នុងព្រឹត្តិការណ៍ថ្ងៃ5-6កក្កដា)។ លោកខៀវរដ្ឋាបានរត់គេចខ្លួនចេញពីប៉ោយប៉ែតព្រមទាំងយកត្រាឃុំទៅតាមជាប់ជាមួយផង។ បន្ទាប់ពីលោកខៀវរដ្ឋារត់គេចខ្លួនលោកអ៊ូសារឿង ត្រូវបានជ្រេីសតាំងឲ្យធ្វេីមេឃុំប៉ោយប៉ែតបន្តពីលោកខៀវរដ្ឋា តែជាមេឃុំគ្មានត្រា។ ក្រោយពេលលៅកខៀវរដ្ឋាគេចខ្លួនក៏ស្រាប់តែលេចចេញប័ណ្ណសម្គាល់កម្មសិទ្ធដីធ្លីនៅក្រុងប៉ោយប៉ែតជាច្រេីនកន្លែងដែលប័ណ្ណទាំងអស់នោះសុទ្ធតែមានត្រាឃុំនិងចុះហត្ថលេខាដោយលោកខៀវរដ្ឋាហេីយរឿងដីមួយកន្លែងមានប័ណ្ណជាន់គ្នាពីរបីក៏ផ្ទុះឡេីងធ្វេីឲ្យកេីតចលាចលពេញឃុំប៉ោយប៉ែត ដែលកាលណោះនៅក្នុងស្រុកអូរជ្រៅ(មិនទាន់បង្កេីតក្រុងប៉ោយប៉ែត)។ ដេីម្បីរម្ងាប់អធិករណ៌ទំនាស់ដីជាន់ប្លង់គ្នានេះអាជ្ញាធរស្រុកអូរជ្រៅក្នុងឆ្នាំ1998បានចេញលិខិតនិរាករណ៍ចោលទាំងអស់រាល់ប័ណ្ណកម្មសិទ្ធដីធ្លីទាំងឡាយណាដែលចុះហត្ថលេខាដោយលោកខៀវរដ្ឋា។…