Month: July 2021

សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន ៤ នាក់ ករណីគ្រឿងញៀន ក្នុងភូមិសោមត្រកស្រុកអូយ៉ាដាវ

សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន ៤ នាក់ ករណីគ្រឿងញៀន ក្នុងភូមិសោមត្រកស្រុកអូយ៉ាដាវ ខេត្តរតនគិរី៖ នៅវេលាម៉ោង ២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន…

ទឹកចិត្តមន្ត្រីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច

ទឹកចិត្តមន្ត្រីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ខេត្តបន្ទាយមានជ័យ ៖ ទឹកចិត្តមន្ត្រីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទោះបីជាមមាញឹកក្នុងការងារជាច្រើនយ៉ាងណាក្តី ប៉ុន្តែដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាលគឺមិនដែលគិតយប់ឬថ្ងៃនោះទេ តែងតែខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងនាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥…

RMN News! ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខា បញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕

RMN News! ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខា បញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេសរហ័ស នៅសាលាសង្កាត់ព្រែកកំពឹស

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេសរហ័ស នៅសាលាសង្កាត់ព្រែកកំពឹស

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយករណីវិវាទដីធ្លីធំៗ២ករណីទៀតដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយករណីវិវាទដីធ្លីធំៗ២ករណីទៀតដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំក្នុងខេត្តបន្ទាយមានជ័យ

លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងដាក់បទបញ្ជាបន្ថែមដល់ បងប្អូនត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនចំនួន ៣ទីតាំង

លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងដាក់បទបញ្ជាបន្ថែមដល់ បងប្អូនត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនចំនួន ៣ទីតាំង ខេត្តបន្ទាយមានជ័យ : ដើម្បីពង្រឹងការត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងបើកបរអ្នកដឹកជញ្ជូនទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…

លោកមេបញ្ជាការរងនគរបាលវរៈព្រំដែនគោកលេខ៨០៧​ ថ្លែងថានឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះ​សារព័ត៌មាន​ឬអាខោនហ្វេសបុកណាដែលផុស(post)ផ្សាយមួលបង្កាច់និងបរិហា​កេរ្តិ៍​រូបលោក។

លោកមេបញ្ជាការរងនគរបាលវរៈព្រំដែនគោកលេខ៨០៧​ ថ្លែងថានឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះ​សារព័ត៌មាន​ឬអាខោនហ្វេសបុកណាដែលផុស(post)ផ្សាយមួលបង្កាច់និងបរិហា​កេរ្តិ៍​រូបលោក។ ប៉ោយប៉ែត​បន្ទាយមានជ័យ​៖ក្នុងឱកាសជួបសម្ភាសផ្ដល់​ព័ត៌មាន​ជាមួយអ្នកយក​ព័ត៌មាន​រស្មីញ៉ូស៌នៅព្រឹកថ្ងៃទី15កក្កដា2021ក្នុងគេហដ្ឋានរបស់លោកនៅភូមិអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត​លោកវរសេនីយ៌ទោ​ តាំងកុកឆាយ​ បានថ្លែងឲ្យដឹងថា​ លោកនឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះអ្នកសារ​ព័ត៌មាន​ឬបណ្ដាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក)ណាដែលផ្សាយបង្កាច់បង្ខូចបរិហារ​កេរ្តិ៍​រូបលោកផ្ទុយពីការពិតក្នុងរឿងសមត្តកិច្ចជំនាញចាប់សាច់និងគ្រឿងក្នុងជ្រូកជាច្រេីនតោនរបស់ឈ្មួញដែលលួចលាក់នាំចូលគ្មានច្បាប់កាលពីថ្ងៃទី14កក្កដាម្សិលមិញនេះ។ សូមរម្លឹកថាកាលពីថ្ងៃទី14កក្កដាសមត្តកិច្ចចម្រុះដឹកនាំដោយលោកហ៊ុយទូចប្រធានពេទ្យសត្វខេត្តបានចុះចាប់សាច់​ និងគ្រឿងក្នុងជាច្រេីនតោនដែលឈ្មួញលួចលាក់នាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិ​ប៉ោយប៉ែត​ដោយដាក់បង្កប់ជាមួយត្រីនិងទំនិញផ្សេងៗទៀតយកទៅដុតកំទេចចោល។ ក្រោយការបង្ក្រាបមិនបានប៉ុន្មានម៉ោងផង​ ក៏មានគេហទំព័រ​ សារព័ត៌មានអនឡាញនិងបណ្ដាញទំនាក់ទំនង​សង្គម​ជាច្រេីនបានបង្ហោះ​ព័ត៌មាន​នេះ​ដោយខ្លះបានដកស្រង់សម្ដីសមត្តកិច្ច​ ខ្លះផ្សាយតាមការមេីលឃេីញឬឮគេថាតៗគ្នា។ ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយខ្លះបានដាក់បន្ទុកចោទប្រកាន់ចំៗថាទំនិញដែលចាប់នេះជារបស់ឈ្មោះកៅនិងឡៃឡាយដោយមានលោកវរសេនីយ៌ទោតាំងកុកឆាយ​ ជាអ្នកកាងធ្វេីខ្នងបង្អែកឲ្យ។ ក្នុងការផ្សាយនោះក៏មានដាក់រូបថតលោកមេបញ្ជាររងក្នុងឯកសណ្ឋានដោយមានពាក់សក្កិលេីស្មាផងដែរ។ ការផ្សាយដោយគ្មានស្រង់សម្ដីពីប្រភពនិងគ្មានតុល្យភាពព័ត៌មានប្រាសចាកពីវិជ្ជាជីវៈនិងក្រមសីលធម៌​អ្នក​សារព័ត៌មាន​បែបនេះបានធ្វេីឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោកដែលជាមន្ត្រី​មានតួរនាទីសមបង្គួរដែរក្នុងកងកម្លាំងប្រដាប់អាវុធធ្វេីឲ្យលោកមិនអាចទទួលយកបានឬនៅសម្ងំស្ងៀមបានឡេីយ​ ដូច្នេះលោកត្រូវតែតបតវិញតាមនិតិវិធី។ ទាក់ទងនិងរឿងច្បាប់អាជីវកម្មលោកតាំងកុកឆាយបានយកឯកសារពាក់ព័ន្ធមកបង្ហាញអ្នកយកព័ត៏មានយេីងដោយបញ្ជាក់ច្បាស់ថា​ ច្បាប់នាំចូលសាច់បង្កកឬសាច់ក្លាសសេគឺជាច្បាប់របស់កូនស្រីលោកមិនមែន​ជារបស់លោកទេ​ ព្រោះលោកជាមន្ត្រីកងកម្លាំងប្រដាប់អាវុធមិនអាចឈរឈ្មោះបេីកក្រុមហ៊ុនបានទេ។…

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីមានជនជនសង្ស័យដេីរលួចកាត់ខ្សែភ្លេីង​ នៅថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៩:០០នាទី​ បន្ទាប់ពីធ្វេីការស្រាវជ្រាវ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់​ បានឃាត់ជនសង្ស័យ០២នាក់​ ករណីលួច​ (កាត់ខ្សែភ្លេីង)​ នៅចំណុចមុខផ្ទះលេខ៥៥ ផ្លូវសុធារស ក្រុម​៣០​ ភូមិ៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ភ្នំពេញ​…

ជនសង្ស័យចំនួន​ ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ ចាប់ខ្លួនជាបន្តបន្ទាប់

ជនសង្ស័យចំនួន​ ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ ចាប់ខ្លួនជាបន្តបន្ទាប់

អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ ដោយឥតគិតថ្លៃ

អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចំការលើ ដោយឥតគិតថ្លៃ