Month: July 2021

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ បំពេញ: នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm Vaccine) ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm Vaccine) ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm…

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត

ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សុីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាយើងបានបញ្ជាទិញពីរដ្ឋាភិបាលចិន

ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សុីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាយើងបានបញ្ជាទិញពីរដ្ឋាភិបាលចិន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា កម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូហ្វាម)ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី ២២ ខែកក្កដា…

ករណីឆេះទូកដឹកឥវ៉ាន់ពីភូមិដើមស្កូវ កោះរ៉ុង ក្រុងព្រះសីហនុ

ករណីឆេះទូកដឹកឥវ៉ាន់ពីភូមិដើមស្កូវ កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តកោះកុង: ព្រឹកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង៩:៣០នាទី មានករណីឆេះទូកដឹកឥវ៉ាន់ពីភូមិដើមស្កូវ(ឡទឹកត្រី)ក្នុងកោះរ៉ុង ក្រុងកំពង់សោម។តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកជិះនៅលើទូកមានចំនួនចំនួន១១នាក់ មានក្មេង២នាក់ បន្ទាប់ពីទទួលដំណឹងនេះបានភ្លាមលោក នួនប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្គ្រោះអ្នកនៅលើទូក។កម្លាំងអាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះបានទាំងអស់១១នាក់ តែប្រជាពលរដ្ឋដែលជិះនៅលើទូកនោះម្នាក់បានស្លាប់បាត់បង់ជីវិតឈ្មោះ ហុី ង ស្រស់…

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្តុំគ្នាតវ៉ា របស់ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្តុំគ្នាតវ៉ា របស់ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនយុវជនម្នាក់សង្ស័យកាច់សោម៉ូតូ ក្នុងសង្កាត់ចោមចៅទី ២

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនយុវជនម្នាក់សង្ស័យកាច់សោម៉ូតូ ក្នុងសង្កាត់ចោមចៅទី ២ភ្នំពេញ : យោងទៅតាមផេករបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា : នៅ​យប់​ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ទាប​ភ្លឺ​ លោក​វរសេនីយ៍ត្រី​ សាន​ ប៉ែន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​២​​ បាន​ដឹក​នាំ​កម្លាំង​ចេញ​ល្បាត​ពួន​ស្ទះ​ ដេីម្បី​បង្ការ​និង​បង្ក្រាប​ បទល្មើស​ ឆក់​…

វ៉ាក់សាំងជំនួយរបស់ជប៉ុន នឹងមកដល់ថ្ងៃទី២៣ កក្កដា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ

វ៉ាក់សាំងជំនួយរបស់ជប៉ុន នឹងមកដល់ថ្ងៃទី២៣ កក្កដា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន…

ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំនួន៣០រូបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំនួន៣០រូបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាពសាព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បញ្ជាក់ថាព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣០រូប៕

វាំងននខ្មៅស្ដីពីរឿងនាំជ្រូកចូលផ្ដាច់មុខត្រូវបានវែកមុខឲ្យដឹងការពិតហើយ

វាំងននខ្មៅស្ដីពីរឿងនាំជ្រូកចូលផ្ដាច់មុខត្រូវបានវែកមុខឲ្យដឹងការពិតហើយ ខេត្តបន្ទាយមានជ័យ : ថ្មីៗនេះឯ.ឧវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រម៉ាញ់និងនេសាទបានចេញប្រកាសមួយបកស្រាយថា​ ក្រសួងពុំដែលធ្លាប់បានចេញច្បាប់ឲ្យក្រុមហ៊ុនណាមួយទទួលសិទ្ធិផ្ដាច់មុខលេីការនាំជ្រូករស់ចូលនោះទេ។នៅក្នុងការប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី18កក្កដាឆ្នាំ2021អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងរុក្ខាប្រម៉ាញ់និងនេសាទបានលេីកឡេីងថាក្រសួងមិនដែលបានប្រគល់សិទ្ធិផ្ដាច់មុខការនាំចូលជ្រូករស់ឲ្យទៅក្រុមហ៊ុនណាមួយនោះឡេីយ។ ប្រភពដដែលបានគូសបញ្ជាក់ថា​ ដោយសារប្រទេសជិតខាងយេីងកំពុងរងវិបត្តិនៃការរីកដុះដាលជម្ងឺកូវីតយ៉ាងខ្លាំងក្លាបណ្ដាលឲ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួនធ្វេីឲ្យមានការកកស្ទះផលិតផលសត្វរបស់ខ្លួន​ទន្ទឹម​នឹងនោះ ក៏មានឈ្មួញខិលខូចមួយចំនួនបានប្រេីប្រាស់កលល្បិចគ្រប់បែបយ៉ាងដេីម្បីនាំយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា​ ដោយមិនបានគិតពីការប៉ះពាល់ដល់សុខភាពការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជានិងពីសុខភាពសាធារណជនឡេីយ។ ថ្វីត្បិតតែប្រទេសយេីងបានរងផលប៉ះពាល់ពីរោគកូវីតក៏ដោយយេីងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានដល់ទៅ85%ដែលអាចតម្រូវការទីផ្សារមិនមានបញ្ហាចោទឡេីយ។ទាក់ទងនឹងរឿងនាំជ្រូករស់ចូលនេះ​ នៅខេត្ត​បន្ទាយ​មានជ័យ​ឯណោះវិញមានមេឈ្មួញជាទាហានពាក់សក្កិ4ចំណុះសឹករងខេត្តម្នាក់ឈ្មោះលោកញឹមប៉ក់តែងចេញមុខដឹកជ្រូករស់ចូលម្ដងៗរាប់រយក្បាលដឹកទាំងឡានៗដោយពុំមានការត្រួតពិនិត្យសុខភាពសត្វឡេីយព្រោះគេនាំចូលតែពេលយប់តាមច្រករបៀងនានាក្នុងស្រុកអូរជ្រៅ​ ស្រុកថ្មពួក​ ស្រុកម៉ាឡៃជាដេីម​ ដោយសំអាងថាក្រុមហ៊ុនគេមានច្បាប់។ដោយឡែកបេីមានប្រជាពលរដ្ឋឬអាជីវករតូចតាចណាដឹកជ្រូករស់ត្រឹមពីរបីក្បាលតាមម៉ូតូក្ដីតាមរថយន្តក្ដី​ តែងតែមានទាហានជាកូនចៅលោកប៉ក់ចេញមកចាប់បញ្ជូនទៅពេទ្យសត្វខេត្តដេីម្បីបូមឈាមយកទៅពិនិត្យរកជ្ងឺប៉េស្តជ្រូកអាហ្វ្រិកដល់ក្រសួង​ ទម្រាំបានមកវិញត្រូវរងការបង់ពិន័យផង​ជ្រូកងាប់អស់ខ្លះផង​ ធ្វេីឲ្យម្នាក់ៗទទួលរងការខាតបង់ថវិកា​ រហូតមានអ្នកខ្លះជំពាក់ប្រាក់គេវ័ណ្ឌករដល់សព្វថ្ងៃដោះបំណុលមិនទាន់រួចផងព្រោះតែបាត់អាជីព។ មានអ្នកខ្លះដល់ថ្នាក់លក់ដីស្រែ​កេរ្តិ៍​ម៉ែឪយកលុយសងគេហេីយនៅតែមិនទាន់អស់បំណុលទៀត។ ពួកអ្នករងគ្រោះព្រោះរបរជ្រូកផ្ដាច់មុខរបស់លោកប៉ក់ទាំងអស់គ្នានោះគាត់មានបំណងប្រាថ្នាចង់បានអាជីពចាស់គាត់មកវិញដេីម្បីទ្រទ្រង់ជីវភាពដែលកំពុងត្រដាបត្រដួសក្នុងសម័យកូវីតនេះ។…

You missed