អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋម្ដុំលក់ឆៃប៉ូវ ស្រុកស្អាង ខេត្តកណ្ដាល……………………….

អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋម្ដុំលក់ឆៃប៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ខេត្តកណ្ដាល៖ អគ្គិភ័យបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចលក់ឆៃប៉ូវឆ្ងាញ់ ស្ថិតក្នុងឃុំពែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្តរាគមន៍ពន្លត់ភ្លើងនេះ ។ លោកស្នងការលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកបានដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដោយផ្ទាល់ ។ បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងសហការគ្នាអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ។ គេពុំទានអាចសន្និដ្ឋានពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ នៅរង់ចាំស៉ើបសួរនាពេលក្រោយ ៕វណ្ណរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕