ផ្លូវ១ ខ្សែជួសជុលចាក់ប៉េតុង ដោយអភិបាលក្រុងបីរូប មានស្តង់ដារបីខុសគ្នា

ខេត្តបន្ទាយមានជ័យ: ផ្លូវ១ខ្សែដែលអ្នកនៅតំបន់ ប៉ោយប៉ែត ទម្លាប់ហៅរត់មាត់ថា ផ្លូវ ស្តង់តាងួនៗ តភ្ជាប់ពីថ្នល់ជាតិលេខ៥ទៅដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលកាលពីអតីតកាលមានសំណង់អនាធិបតេយ្យពាសពេញលេីខ្នងផ្លូវហេីយរដូវវស្សាម្ដងៗ ពិបាកក្នងការធ្វេីដំណេីរព្រោះជាផ្លូវដីឥដ្ឋសុទ្ធសាធ។
ក្នុងជំនាន់លោកសរចំរ៉ុងធ្វេីជាអភិបាលស្រុកអូរជ្រៅ(មុនបង្កេីតក្រុងប៉ោយប៉ែត)លោកបានបោសសំអាតខ្ទមហោះខ្ទមហេីរដែលមានតាំងពីអណ្ដូងទឹក រំដោះយកផ្លូវនេះពីពួកអនាធិបតេយ្យមកជូនប្រជាពលរដ្ឋប្រេីប្រាសវិញ ។
ដោយមានការចូលរួមថវិកាពីសប្បុរសជនមានជាអាទិដូចជាលោកតា អៀរ ងួន លោកស្រិល ថេង…ជាដេីមដែលមានលំនៅដ្ឋានជាប់ផ្លូវនេះ ផ្លូវនេះបានប្រែកាយពីផ្លូវដីឥដ្ឋមកជាផ្លូវក្រាលគ្រួសក្រហម អាចជួយសម្រួលការធ្វេីដំណេីរបានស្រួលជាងមុនបន្តីច។
លុះក្រោយពីអតីតស្រុកអូរជ្រៅក្លាយជាក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងជំនាន់ទី២ដែលផ្ទេរតំណែងពីលោក ទ្រីណារិន ក៏បានផ្ដួចផ្ដេីមកែប្រែផ្លូវនេះឲ្យក្លាយជាផ្លូវបេតុងដោយប្រេីប្រាស់ថវិការដ្ឋទាំងស្រុង។
ដោយថវិកាមានកំណត់ការចាក់បេតុងបានតែប្រវែងចម្ងាយ១០០០ម៉ែត្រនិងទទឹង១០ម៉ែត្រប៉ុណ្ណោះ។ការកសាងផ្លូវប្រវែង១០០០ម៉ែត្រនេះមានការប្រកាសដាក់ដេញថ្លៃត្រឹមត្រូវ តាមបទដ្ឋានរដ្ឋ ជាហេតុធ្វេីឲ្យផ្លូវនេះមានគុណភាពតាមស្តង់ដារត្រឹមត្រូវ។
ឯផ្លូវបេតុងតពីផ្លូវ១០០០ម៉ែត្រនេះទៅទិសខាងជេីងភាគច្រេីនមានកន្លែងខ្លះទទឹង៥ម៉ែត្រ កន្លែងខ្លះទៀត១០ម៉ែត្រមិនស្មេីគ្នានោះទេ បេីតាមប្រភពពីលោក គួច ម៉េង ដែលជាអតីតម្ចាស់សណ្ឋាគារនិងKTV យីហោរនាគទិព្វពីរ និយាយប្រាប់អ្នកឆ្លេីយឆ្លង ព័ត៌មាន យេីងថា ផ្លូវនេះកសាងឡេីងក្នុងជំនាន់លោកសានស៊ានហូរ(ឡេីងជាអភិបាលក្រុងបន្ទាប់ពីលោកង៉ោម៉េងជ្រួន )សាងសង់ដោយក្រុមហ៊ុន លោក សាន តេង(ប្អនបង្កេីតលោកអភិបាលក្រុងសានស៊ានហូរ)ដោយមានរូបលោក(គួច ម៉េង)ជាអ្នកផ្ដួចផ្ដេីមបំផុសម្ចាស់ដីធាប់ផ្លូវនេះ រៃលុយគ្នា កសាង ឡេីងដោយពុំបានចំណាយថវិការដ្ឋឡេីយ។
ដោយមានម្ចាស់ដីខ្លះចូលរួមខ្លះមិនចូលរួមផ្លូវនេះត្រូវដាច់ដោយអន្លេី តែបានលោក គួច ម៉េង ដែលមានក្បាលដីជាប់ផ្លូវប្រវែង៧៥ម៉ែត្រ បានស្ម័គ្របរិច្ចាគថវិកាផ្ទាល់ខ្លួនជួយកន្លែងដែលចន្លោះនោះចំនួន១០០០០$(មួយមុឺនដុល្លា)ទៀតដេីម្បីតភ្ជាប់កុំឲ្យដាច់(តម្លៃផ្លូវកាលណោះ១ម៉ែត្រការ៉េ៥០$)។
តាមការពិនិត្យជាក់ស្ដែងផ្លូវបេតុងប្រវែងជាង៦០០ម៉ែត្រកសាងដោយក្រុមហ៊ុន សាន តេង នេះពុំមានគុណភាពល្អដូចផ្លូវដែលកសាងមុនប្រវែង១០០០ម៉ែត្រនោះទេ ព្រោះឃេីញ កន្លែងខ្លះពុកផុយចេញសរសៃរដែកលេីកលែងតែប្រវែង៧៥ម៉ែត្រ នៅមុខអតីតហាងនាគទិព្វពីរដែលជាកន្លែងចាប់ធ្វេីដំបូងគេទេ ដែលហាក់នៅរឹងមាំល្អ។
លុះដល់ជំនាន់លោកអភិបាលក្រុង គាត ហ៊ុល ដែលឡេីងបន្ទាប់ពីលោក សាន ស៊ានហូរ ចូលនិវត្តន៌ផ្លូវដែលសេសសល់ចាប់ពីហាងនាគទិព្វពីរត្រូវបានចាប់ផ្ដេីមកសាងបន្តនៅក្នុងឆ្នាំ២០២០ ដោយប្រេីថវិការួមគ្នារវាងសង្កាត់ប៉ោយប៉ែត និងផ្សារកណ្ដាល ព្រោះផ្លូវនេះជាព្រំប្រទល់រវាងសង្កាត់ទាំងពីរ។
ផ្លូវបេតុងដែលធ្វេីបន្តនេះបានទៅលេីក្រុមហ៊ុន ហ៊ុល សេងហាប់(កូនប្រុសលោកគាតហ៊ុល)ជាអ្នកសាងសង់។ស្ដាប់តាមសម្ដីប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវនេះឲ្យដឹងថា បេីនិយាយពីគុណភាពវិញ ផ្លូវធ្វេីក្រោយគេនេះ ចាប់ផ្ដេីមខូចមុនគេទៅវិញហេីយកន្លែងខ្លះត្រូវគេយកកៅស៊ូទៅស្រោចលេីបេតុងដែលប្រហោងដូចរន្ធដែកគោល។
មូលហេតុដែលបណ្ដាលឲ្យកំណាត់ផ្លូវដែលទទួល សាងសង់ដោយក្រុមហ៊ុន កូនប្រុសលោក អភិបាលក្រុងបច្ចុប្បន្ននេះមានគុណភាពអន់ដូច្នេះគេមិនដឹងថាមកពីថវិកាខ្សត់ខ្សោយឬក៏អ្នកធ្វេីមិនសូវចំណាប់នោះទេ? ។
អ្នកប្រេីប្រាស់ផ្លូវនោះខ្លះបញ្ចេញមតិថា បេីលុយសង្កាត់ស្ទេីរគួរតែធ្វេីតាមជំហានគីង្គក់ទៅកុំលោភធ្វេីច្រេីន ហេីយគ្មានគុណភាពដូច្នេះវានាំឲ្យ ហិនហោចតែថវិកាឃុំសង្កាត់ឥតប្រយោជន៌! ។ ដោយលន់ណូកសេរី

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *