កម្មករកម្មការិនីរោងចក្រ នាំគ្នារត់ចេញមិនព្រមអោយពេទ្យធ្វើតេស្តរកមេរោគកូវីដ ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង កម្មករកម្មការិនីរោងចក្រ នាំគ្នារត់ចេញមិនព្រមអោយពេទ្យធ្វើតេស្តរកមេរោគកូវីដ ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ខេត្តស្វាយរៀង ៖ វេលាម៉ោង ០៣:៥០ នាទី ថ្ងៃទី២៦/០៥/២០២១ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត១ពាន់នាក់ ក្នុងចំណោមកម្មករធ្វើសំណាក១០០នាក់រកឃើញជំហានដំបូងវិជ្ជមានកូវិត ជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។ ការនាំគ្នាសម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ១៩ ទៅវិញ។ សកម្មភាពនេះផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន ៕ វណ្ណរា Share this:TwitterFacebookLike this:Like Loading... Post navigation ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងតំបន់ផ្សារព្រៃទា នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅ ក្នុងករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ H7 (ប្រភព អគ្គស្នងការនគរបាលជាតិ) ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រតន:គិរី ដឹកនាំបញ្ជា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតយួន ក្នុងទីរួមខេត្តរតនគិរី