កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់ស្ថិតក្នុងភូមិវាលដេញខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ និងលក់ឆ្នោតវៀតណាម) នៅចំណុចបង្គោលគីឡូម៉ែតលេខ ៥២១ ផ្លូវជាតិលេខ ៩ ស្ថិតភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន ចំនួន ០៨នាក់ ស្រី អ្នកលេងបៀរចំនួន ០៦នាក់ ស្រី និងអ្នកលក់ឆ្នោតវៀតណាម ចំនួន ០២នាក់ស្រី ។ ១/ឈ្មោះ សៀ លេង ភេទស្រី(ម្ចាស់ផ្ទះ) ២/ឈ្មោះ កើត ធឿន ភេទស្រី ៣/ឈ្មោះ សេង នឿន ភេទស្រី ៤/ឈ្មោះ ទុយ ចាន់ថា ភេទស្រី ៥/ឈ្មោះ ធី សុជាតិ ភេទស្រី ៦/ឈ្មោះ ម៉េង នីម ភេទស្រី ៧/ឈ្មោះ ផៃ ចាន់នី ភេទស្រី លក់ឆ្នោតវៀតណាម (អ្នកចាត់ចែងស៊ីសង) ៨/ឈ្មោះ សៅ សុភ័ណ ភេទស្រី អ្នកលក់ឆ្នោតវៀតណាម អ្នកទាំងអស់មានទីលំនៅភូមិកើតហេតុខាងលើ ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ – ម៉ាស៊ីនគិតលេខ (Casio)ចំនួន ០២គ្រឿង – សៀវភៅកត់ឆ្នោតវៀតណាម ចំនួន ០៤ក្បាល និងប៊ិច ០២ដើម ។ – បញ្ជីកត់ឆ្នោតវៀតណាម ចំនួន ៣៨សន្លឹក – លុយខ្មែរចំនួន ២០៦,៥០០រៀល និងលុយដុល្លារចំនួន ៥ដុល្លារ។ -បៀចំនួន ៣ហូរ កំរាលភួយ ០២ផ្ទាំង ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ។ យើងរួមគ្នា ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed