ករណី ឃាតកម្មដ៏សាហាវក្នុងកសិដ្ឋានចិញ្ចឹមសត្វ កណ្ដាលព្រៃមួយ នៅខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១បានចុះពិនិត្យ សពបុរសម្នាក់ជាករណីអំពើឃាតកម្មក្នុងកសិដ្ឋានចិញ្ចឹមសត្វចៀម-គោមួយកន្លែង។ សពមានគេយកខ្សែចងដៃទៅក្រោយនិងចងជើង។ហេតុការណ៍នោះបានកើតឡើងនៅកណ្ដាលព្រៃម្តុំអូរខ្លីស្ថិតក្នុងភូមិសេសានឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។ លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តបានឱ្យថា៖នៅយប់ថ្ងៃទី៣០ខែឧសភាមានករណីឃាតកម្មមួយកើតឡើងត្រង់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។បន្ទាប់ពីមានករណីកើតឡើងសមត្ថកិច្ចក៏បានចាត់កម្លាំងចុះស៊ើបអង្កេតនិងស្រាវជ្រាវ ចាប់ជនសង្ស័យបាន៣នាក់។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា: ជនរងគ្រោះត្រូវម្ចាស់កសិដ្ឋានព្រួតគ្នាមានឪពុកនិងកូន ៣នាក់យកខ្សែគោចងដៃទៅក្រោយ(ស្លាបសេក)ចងជើងបណ្តាលឱ្យស្លាប់ក្នុងកសិដ្ឋាននោះ។ជនរងគ្រោះគេស្គាល់ឈ្មោះសុវណ្ណ រស់នៅភូមិស្រែតាប៉ានឃុំសាមឃួយស្រុកសេសានគេឃើញដេកស្លាប់ទាំងមានចំណងខ្សែគោចងដៃជើងដួលផ្កាប់មុខ។ ជនសង្ស័យឪពុកកូន៣នាក់ត្រូវបានចាប់ខ្លួនយកទៅសាកសួរ។ឈ្មោះ ស្រេង សែ អាយុ៤០ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាមត្រូវជាម្ចាស់កសិដ្ឋាននេះបានរៀបរាប់ថា៖បុរសដែលដេកស្លាប់បានរត់ចេញពីក្នុងព្រៃស្រែកឱ្យគេជួយ។លុះពេលមកដល់កសិដ្ឋានគាត់ក៏បានប្រើហិង្សាវាយកូនៗគាត់ ភ្លាមនោះកូនរបស់គាត់ រួមទាំងគាត់ក៏បានព្រួតគ្នាយកខ្សែចងតែចៃដន្យបានជាង៥នាទីក្រោយបែរជាស្លាប់ទៅវិញ។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ៣ នាក់ឪពុកកូនត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តតាមនីតិវិធី៕ Share this:TwitterFacebookLike this:Like Loading... Post navigation ស្រ្តីជាប្រពន្ធលួចឡេីងឋានសួគ៌ ជាមួយបុរសជាសហាយ ត្រូវប្តីក្របួចជាប់តាមប្រព័ន្ធ GPS សមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ៧នាក់ ពាក់ព័ទ្ធករណីគ្រឿងញៀន កាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម