អភិបាលរង ខណ្ឌមានជ័យ លោក ឌីរ័ត្ន ខេមរុណនិងជាអនុប្រធានទី១ ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចុះជួបសំណេះសំណាល ជាមួយសមាជិក មន្រ្តី គណបក្សសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ
ភ្នំពេញ : នៅវេលាម៉ោង ៩ៈ៣០ នាទីព្រឹក ថ្ងៃច័ន្ទ ២រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២១ នៅព្រឹកវេលាម៉ោង ៩:៣៥ នាទីលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាមន្រ្តី គណបក្សសង្កាត់បឹងទំពន់ទី ១ ។
ក្នុងកិច្ចចាប់ផ្តើមពិធីសំណេះសំណាល លោក សួស សារិន ប្រធានគណៈកម្មាធិការ គណបក្សសង្កាត់ បានធ្វើសេចក្តីរាយការណ៍ ដូចតទៅ : – សមាជិក សមាជិកា គណបក្សសង្កាត់ មានចំនួន ៩៣៦៥ នាក់ ។ – កសាងសមាជិក សមាជិកា គណបក្សថ្មី ចំនួន ៥៩២ នាក់ ។ ចំពោះការផ្តល់ប័ណ្ណសមធម៌(បសស) អោយប្រជាពលរដ្ឋក្រីក្របានចំនួន ៣៣០ គ្រួសារ ក្នុងនោះ ៣០៣ គ្រួសារ ជាសមាជិក គណបក្សប្រជាជន ។
ហើយក្នុងរយះពេលក្នុងកំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋ ១៦០០ គ្រួសារ ដែលទទួលបានជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាល ចំពោះអំណោយ រាជរដ្ឋាភិបាល ជាគ្រឿងឧបភោគ បរិភោគ រដ្ឋបាលសង្កាត់បានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការនី បានចំនួន ៦០០០ គ្រួសារ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ជាពិសេស ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខណ្ឌមានជ័យ ហើយស្នើសូមបងប្អូន សមាជិក សមាជិកា មន្រ្តី យុវជន គណបក្សសង្កាត់ សូមយកចិត្តទុកដាក់ថែទាំ សុខភាព អនាម័យ ជានិច្ច ជាពិសេស នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ។ និងបន្ត យកចិត្តទុកដាក់សហកាជាមួយក្រុមគ្រូពេទ្យក្នុងការព្យាបាលអ្នកជំងឺតាមផ្ទះ ជៀសវៀងការថ្នាំងថ្នាក់មកលើមន្រ្តីមូលដ្ឋានយើង។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បន្ថែមទៀតថា លោកប្រធានគណះបក្សសង្កាត់ ត្រូវខិតខំកសាងសមាជិកបក្ស ត្រូវរៀបចំបញ្ជីឈ្មោះបោះឆ្នោតអោយមានរួចជាស្រេច និងត្រូវរៀបចំសមាជិក ក្រុមការងារបោះឆ្នោត និង ពង្រីកសមាជិកបក្សថ្មី តាមផែនការដែលបានគ្រោងទុក ត្រូវរៀបចំបូកសរុបគោលនយោបាយរបស់គណបក្សសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះសមាជិកបក្សរបស់យើងនៅការគិតគូជីវភាពរស់នៅ និងត្រូវផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលអោយទូលំទូលាយជូនដល់សមាជិកបក្សយើងអោយដឹងពីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ កំឡុងពេលយុទ្ធនាការបិតខ្ទប់ និង ការផ្តល់វ៉ាក់សាំង រួមទាំងការផ្តល់អំណោយ និងការយកចិត្តទុកដាក់ថែទាំព្យាបាលនៅតាមផ្ទះ ជូនប្រជាពលរដ្ឋ និង ស្នើសុំអោយប្រធានសាខាបក្សភូមិ ជម្រុញ ឬ ចលនាអោយបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី គ្រប់អាយុ (១៥ឆ្នាំ) ដើម្បីទៅធ្វើអត្តសញ្ញាណប័ណ្ណ រួចយើងអាចកសាងសមាជិកបក្សយើងអោយហើយ ជាមួយពួកគាត់ថែមទៀតផង។
បន្ថែមពីនេះទៀត លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី ១ បានស្នើលោកប្រធានក្រុមប្រឹក្សាសង្កាត់ ក្រុមការងារសង្កាត់ ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ រាល់ចលនាធ្វើសកម្មភាព របស់គណបក្សផ្សេងទៀតក្នុងមូលដ្ឋាន លើការធ្វើសតិអារម្មណ៍ប្រជាពលរដ្ឋ ត្រូវធ្វើការត្រួតពិនិត្យពីការ ប្រមូលផ្តុំតាមមុខសញ្ញា និងអនុវត្តន៍ទប់ស្កាត់អោយ ទាន់ពេលវេលារាល់សកម្មភាពផ្សេងៗទៀតក្នុងមូលដ្ឋានផងដែរ ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានឧបត្ថម្ភនូវថវិកា ជូនគណបក្សសង្កាត់មួយចំនួនសំរាប់ទ្រទ្រង់ជីវភាពបក្សសង្កាត់ផងដែរ ៕