ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ចូលរួមក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ បានបើក កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ក្រោមអធិបតីភាព លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និង ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលប្រជុំ សាលាខណ្ឌទួលគោក និងតាមប្រព័ន្ធវីឌីអូអនឡាញ ZOOM MEETING។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជួប ខន សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌទួលគោក ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , ក្រុមលេខាធិការ និង លោក លោកស្រីប្រធាន-តំណាងប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង១០ ប្រធានផ្សាររដ្ឋទាំង០៤ សរុបចំនួន ៥២ នាក់។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៦ មានដូចខាងក្រោម ៖ ១/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។ ២/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង លទ្ធផលការងាររបស់ រដ្ឋបាលខណ្ឌទួលគោក ប្រចាំខែកញ្ញា ឆ្នាំ២០២១។៣/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌទួលគោក។ ៤/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពី ការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបការងារ ជូន គណៈអភិបាលខណ្ឌទួលគោក។ ៥/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែកញ្ញា ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌទួលគោក។ ៦/ បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕